តើអ្នកជាមនុស្សដែលងាយនឹងបែកញើសទេក្រោយពីញ៉ាំអាហាររួច? វាគ្មានអ្វីដែលត្រូវបារម្ភឡើយ ដោយសារតែវាគឺជាប្រតិកម្មធម្មតាៗសុទ្ធសាធ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងប្រាង់អំពីមូលហេតុញឹកញាប់មួយបំផុតនៃការបែកញើសក្រោយពីញ៉ាំអាហាររួច។ 

អាហារមានជាតិផ្អែម

រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកចូលចិត្តញ៉ាំអាហារណាដែលមានជាតិផ្អែមច្រើន ដូច្នេះវាពិតជាងាយនឹងធ្វើឲ្យបែកញើសណាស់ក្រោយពីញ៉ាំរួច។ គ្រប់ពេលដែលអ្នកញ៉ាំអាហារផ្អែមៗ រាងកាយនឹងបញ្ចេញអាំងស៊ុយលីនសម្រាប់ដឹកនាំជាតិស្ករចេញពីចរន្តឈាមចូលទៅក្នុងកោសិកាប្រើប្រាស់។ អាំងស៊ុយលីនច្រើនអាចធ្វើឲ្យជាតិស្ករក្នងុឈាមចុះទាប ហើយវាក៏ធ្វើឲ្យបែកញើសផងដែរ ជាមួយគ្នានឹងអារម្មណ៍ថប់អារម្មណ៍ វង្វេងវង្វាន់ ញ័រដៃ និងញ័រដើមទ្រូងផង។ 

សីតុណ្ហភាពឡើងខ្ពស់

តើអ្នកជាមនុស្សចូលចិត្តញ៉ាំអាហារហិរ ឬភេសជ្ជៈក្តៅៗដែរទេ? បើអ៊ីចឹងមែន មិនបាច់ឆ្ងល់ច្រើនឡើយដែលថា អ្នកងាយនឹងបែកញើសក្រោយពីញ៉ាំអាហារទាំងនេះរួចនោះ។ អាហារហិរ ឬក្តៅអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកើនឡើង និងអាចធ្វើឲ្យក្រពេញញើសធ្វើការកាន់តែច្រើនដើម្បីបញ្ចុះសីតុណ្ហភាពរាងកាយវិញ។ ដូច្នេះអ្នកនឹងបែកញើសខ្លាំងសម្រាប់ដំណោះស្រាយរបស់រាងកាយ។ 

ការរំលាយអាហារកើនឡើយ

អាហារមួយចំនួនគឺពិបាករំលាយណាស់។ គ្រប់ពេលដែលក្រពះប្រឈមនឹងអ្វីដែលពិបាក វានឹងចាយថាមពលកាន់តែច្រើនដើម្បីរំលាយអាហារកាន់តែមានប្រសិទ្ធភាព។ នៅពេលរឿងនេះកើតឡើង នឹងធ្វើឲ្យសង្វាក់រំលាយអាហារកើនឡើង រហូតដល់រាងកាយបែកញើសច្រើនៗជាមួយគ្នាថែមទៀត។ អាហារសម្បូរប្រូតេអ៊ីនគឺជាដើមហេតុធំដែលនាំឲ្យសង្វាក់រំលាយអាហារកើនឡើងខ្ពស់បាន។ 

ចង្វាក់បេះដូងលោតញ៉ាប់

ដំណើរការណ៍នៃការរំលាយអាហារទាមទារឲ្យមានឈាមហូរកាន់តែច្រើនទៅកាន់ផ្លូវរំលាយអាហារ ដើម្បីសម្រួលដល់ការរំលាយអាហារ និងដឹកនាំជីវជាតិទៅចិញ្ចឹមរាងកាយបានល្អ។ ដើម្បីមានលំហូរឈាមទៅប្រព័ន្ធរំលាយអាហារកាន់តែច្រើន បេះដូងត្រូវការលោតកាន់តែលឿន ហើយសរសៃឈាមនឹងត្រូវរីកធំ។ ដំណើរការណ៍ទាំងអស់នេះ និងផ្តល់ជាលទ្ធផលបែកញើសក្រោយពីញ៉ាំអាហាររួច ជាពិសេសនៅពេលអ្នកញ៉ាំអាហារច្រើនៗតែម្តង។ 

ក្រពះមិនកិន

បើសិនជាអ្នកងាយនឹងញ៉ាំអាហារច្រើនៗ ឬញ៉ាំអាហារសម្បូរខ្លាញ់ និងហិរទៀត វាទំនងជាធ្វើឲ្យបែកញើសណាស់ដោយសារតែក្រពះមិនកិនអាហារបានល្អ។ អាការៈនៃក្រពះមិនកិនអាហារអាចមាន ឈឺពោះ ក្រហាយទ្រូង និងហើមពោះ។ 

ចង្កោមរោគសញ្ញា Frey’s Syndrome

មានហេតុផលច្រើនណាស់ដែរ ដែលនិយាយថា ការបែកញើសក្រោយញ៉ាំអាហាររួចអាចជាជំងឺណាមួយក្នុងខ្លួន ហើយរឿងមួយដែលគេឃើញច្រើននោះគឺ Frey’s Syndrome។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាជាជំងឺដ៏កម្រមួយដែលមានការខូចខាតទៅលើក្រពេញទឹកមាត់ឬសរសៃប្រសាទដែលគ្រប់គ្រងក្រពេញនេះ៕