Join with Health.com.kh on Telegram

នារី​ម្នាក់​ដែល​ត្អូញ​ថា​បបូរមាត់​កែ​របស់​នាង​ហើម​ឈឺចាប់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល អ្នកគ្រប់គ្រង​គ្លីនិក​បន្ទោស​នាង​ថា បបូរមាត់​កែ​របស់​នាង​ដែល​ហើម​មិនមែន​មកពី​ខាង​គ្លីនិក​នោះទេ គឺ​បណ្តាលមកពី​នាង​លេង​អូ​រ៉ា​ល់​សិច​ខ្លាំងពេក ទើបបានជា​ហើម​ស្ទីក​បែបនេះ​។

​នាង ឆា​ឡូត នៀល (Charlotte Neale) វ័យ ២៦ ឆ្នាំ​មកពី​សង្កាត់​អ៊ី​សសិ​ច (Essex) ប្រទេស​អង់គ្លេស អះអាងថា បបូរមាត់​របស់​នាង​បាន​ហើម​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​ញ៉ាំ​អ្វី មិនបាន​អស់​ជាច្រើន​ថ្ងៃ ហើយ​នាង​ខ្មាស​គេ​មិន​ហ៊ាន​ចេញពីផ្ទះ​ទេ បន្ទាប់ពី​នាង​បាន​កែប​បូរ មាត់​ពីរលើក​នៅ​គ្លីនិក BeautyBox By Maggie នៅ​ហន​ឈើ​ច (Hornchurch)​។​

​បន្ទាប់ពី​ការតវ៉ា​របស់​នាង​មិនបាន​គ្លីនិក​ដោះស្រាយ នាង​បាន​សរសេរ​បង្ហោះ​រឿងនេះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ក្រើន​រំ​ឮ​ក​ដល់​អ្នក​ផ្សេងទៀត​ឱ្យមាន​ការប្រុងប្រយ័ត្ន កុំឱ្យ​ជួប​រឿង​ដូច​នាង​។

​ជាការ​តបត​គួរឱ្យភ្ញាក់ផ្អើល អ្នកគ្រប់គ្រង​គ្លីនិក​ខាងលើ​បាន​និយាយថា បបូរមាត់​របស់​នាង បាន​កែ​រយៈពេល ៦ ខែ​ហើយ​ហើយ​មូលហេតុ​ដែល​វា​ហើម​ស្ទីក​គឺ​ដោយសារ​នាង​លេង អូ​រ៉ា​ល់​សិច​ខ្លាំងពេក​។ ដូច្នេះ​គ្លីនិក​មិន​ទទួលខុសត្រូវ​ឡើយ​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង