Join with Health.com.kh on Telegram

គេតែងតែនិយាយថា ស្រឡាញ់មនុស្សម្នាក់ស្មើនឹងកែវភ្នែក មានន័យថា គ្រាប់ភ្នែកពិតជាសំខាន់ណាស់សម្រាប់រាងកាយមនុស្ស ព្រោះវាអាចធ្វើឲ្យយើងមើលឃើញពិភពនៅជុំវិញខ្លួនយើងបាន។ ដូច្នេះបើសិនជាមានបញ្ហាកើតមានលើភ្នែក ឬមើលមិនឃើញល្អ វាពិតជាប៉ះពាល់ដល់របៀបរស់នៅខ្លាំងណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ សុខភាពច្រើនតែអាចថយចុះដោយសារតែកត្តាជាច្រើនដូចជា ស្រ្តេស ជំងឺ គ្រោះថ្នាក់ និងរបបអាហារមិនត្រឹមត្រូវ។ អ្វីដែលជាដំណឹងល្អនោះគឺថា យើងអាចថែរក្សាភ្នែកឲ្យនៅល្អឥតខ្ចោះបានទោះបីជាអាយុកាន់តែច្រើនក៏ដោយ តាមរយៈការញ៉ាំអាហារល្អៗចំពោះសុខភាពភ្នែកដូចជា៖

  • ត្រីមានអាស៊ីតខ្លាញ់អូមេហ្គាបីដែលអាចជួយបង្ការជំងឺភ្នែកឡើងបាយបាន។ 
  • បន្លែពណ៌បៃតងចាស់មានសារធាតុ Xeanathin និង Lutein ដែលភ្នែកត្រូវការដើម្បីសុខភាពល្អ។ 
  • ស៊ុតមានវីតាមីន និងជាតិរ៉ែខ្ពស់ ដែលអាចជួយបង្ការភាពស្ងួត និងការខ្វាក់មាន់បាន។ 
  • គ្រាប់ផ្លែឈើដូចជា ផ្លែអាលម៉ុនក៏មានអាស៊ីតខ្លាញ់អូមេហ្គាបី ដែរ។
  • ម្ទេសប្លោកពណ៌លឿងមានសារធាតុ Zeaxanthin ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អបំផុត។​(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ផ្លែឈើជូរៗដូចជា ក្រូច សម្បូរវីតាមីន C ដែលអាចកាត់បន្ថយការកើតជំងឺភ្នែកឡើងបាយ និងជំរុញដល់សុខភាពភ្នែកកាន់តែល្អថែមទៀត៕