វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលថា អ្នកកំបុងតែស្វែងរកមធ្យោបាយជាច្រើនដើម្បីជួយបង្កើនល្បឿននៃការសម្រកទម្ងន់នោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានពាក្យចរចាមអារាមច្រើនណាស់ដែលនិយាយថា កាហ្វេមានផលល្អសម្រាប់សម្រកទម្ងន់ ដោយសារតែវាផ្ទុកទៅដោយប្រយោជន៍ជាច្រើនដូចជា ផ្តល់ថាមពល ធ្វើឲ្យអារម្មណ៍ភ្លឺថ្លា និងផ្តល់ការការពារប្រឆាំងនឹងបញ្ហាថ្លើមផង។ ក្រៅពីនេះ កាហ្វេពិតជាមានប្រយោជន៍ចំពោះសុខភាពច្រើនមែន ហើយទាក់ទងនឹងការសម្រកទម្ងន់ទៀត។ ខាងក្រោមនេះគឺជា ចំណុចល្អៗដែលកាហ្វេជួយដល់ការសម្រកទម្ងន់៖

បន្ថយចំណង់អាហារ

ភាពឃ្លានអាហាររបស់មនុស្សយើងមិនត្រឹមតែធ្វើឲ្យញ៉ាំអាហារច្រើនៗទេ តែចន្លោះពេលញ៉ាំអាហារក៏ដូចគ្នាដែឬ។ ស្រ្តីដែលធ្លាប់មានការប្រែប្រួលអ័រម៉ូនជារៀងរាល់ខែ ទំនងជាញ៉ាំអាហារច្រើនតែនៅពេលពួកគេញ៉ាំកាហ្វេ វានឹងទប់ស្កាត់ចំណង់អាហារបានវិញ។ នេះហើយជាប្រយោជន៍មួយជំរុញដល់ការសម្រកទម្ងន់។ 

បង្កើនការរំលាយអាហារ

កាហ្វេមានសមត្ថភាពជួយបង្កើនការរំលាយជាតិខ្លាញ់ក្នុងខ្លួនកាន់តែខ្លាំងជាងធម្មតា។ ថ្វីបើវាមិនច្រើនខ្លាំង តែវាអាចផ្សំចូលគ្នានឹងកម្មវិធីសម្រកទម្ងន់ផ្សេងទៀតដែលអ្នកកំពុងតែធ្វើ រហូតដល់អាចសម្រកទម្ងន់បានយ៉ាងច្រើនដែរ។ 

បង្កើនលទ្ធភាពការងារ

ការសិក្សាបានបង្ហាញថា ការញ៉ាំកាហ្វេពិតជាអាចជួយបង្កើនលទ្ធភាពការងារបាននៅពេលមានជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈដែលអ្នកញ៉ាំ ព្រោះវានឹងបញ្ចេញអាស៊ីតខ្លាញ់ទៅក្នុងចរន្តឈាម ដើម្បីធ្វើការកាន់តែល្អជាងមុន និងយូរជាងមុនបាន។ ដោយសារតែជាតិកាហ្វេអ៊ីនត្រូវបានគេស្គាល់ថា ជួយបង្កើនថាមពលក្នុងខ្លួន អ្នកនឹងអាចធ្វើការដោយមិនមានអារម្មណ៍នឿយហត់ច្រើនឡើយ។ 

បន្ថយការប្រឈមនឹងការធាត់ជ្រុល

ការញ៉ាំកាហ្វេទៀងទាត់ ជាពិសេសកាហ្វេខ្មៅ ត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈមនឹងជំងឺធាត់ជ្រុលបាន។ អ្នកគ្រាន់តែប្រាកដថា កាហ្វេអ្នកមិនមានជាតិក្រែមច្រើន និងស្ករច្រើនពេកទៅបានហើយ ព្រោះកាលណាច្រើនពេកអាចរំខានដល់ប្រសិទ្ធភាពរបស់កាហ្វេអ៊ីនបាន។ 

ថ្វីបើការញ៉ាំកាហ្វេមានប្រយោជន៍ចំពោះសុខភាពច្រើនក៏ដោយ តែអ្នកត្រូវតែចាំថា មិនត្រូវញ៉ាំវាច្រើនពេកឡើយ ព្រោះវាអាចនាំឲ្យភ័យខ្លាចបាន ហើយបើញ៉ាំនៅពេលជិតចូលគេង វាអាចនឹងរំខានដល់ការគេងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សមាសធាតុអាស៊ីតរបស់ជាតិកាហ្វេអ៊ីនក៏អាចធ្វើឲ្យចុះខ្សោយដល់ប្រព័ន្ធរំលាយអាហារដារ ដោយសារតែជំរុញឲ្យកើតជាដំបៅក្រពះពោះវៀន ឬឈឺក្នុងពោះផង។ ដូច្នេះយកល្អគួរតែញ៉ាំវាក្នុងកម្រិតមធ្យមបានហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង