ការលើសសម្ពាធឈាមកើតឡើងនៅពេលដែលសរសៃឈាមអាក់ទែទៅជារួមតូច ហើយមានការច្របាច់ឈាមខ្លាំងពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីមានផ្ទៃពោះដែលធ្លាប់មានការលើសសម្ពាធឈាម គឺប្រឈមខ្ពស់នឹងបញ្ហានៅទងសុក កូនសម្រាលមិនគ្រប់ខែ និងមានឱកាសខ្ពស់ក្នុងការកើតជំងឺបេះដូងសរសៃឈាមថែមទៀត។ សំណាងដែរ ស្រ្តីមានផ្ទៃពោះដែលកំពុងតែពិបាកគ្រប់គ្រងសម្ពាធឈាម អាចធ្វើវិធីខងាក្រោមនេះបានដើម្បីបញ្ចុះសម្ពាធឈាម សម្រាប់សុខភាពខ្លួនឯងផង និងទារកផង៖
បន្ថយ ឬតមអាហារឆា ឬចៀន
ការញ៉ាំអាហារសម្បូរជាតិខ្លាញ់ អាចបង្កផលអវិជ្ជមានដល់ស្ថានភាពរបស់សរសៃឈាមអាក់ទែបាន។ ជាតិខ្លាញ់ចេញពីអាហារអាចទៅកកកុញក្នុងជញ្ជាំងសរសៃឈាមអាក់ទែ ធ្វើឲ្យលើសសម្ពាធឈាមបាន។ បើសិនជាអ្នកមិនអាចលុបបំបាត់អាហារខ្លាញ់នេះទាំងស្រុងទេ អ្នកអាចរក្សាតុល្យភាពវាបាន។
លេបថ្នាំទៀងទាត់
បើសិនជាអ្នកកំពុងតែលេបថ្នាំបញ្ចុះសម្ពាធឈាម ចូរប្រាកដថា អ្នកលេបវាទៀងម៉ោងដែរ។ វានឹងជួយឲ្យប្រាកដថា លំហូរឈាមហូរបានត្រឹមត្រូវ ហើយក៏រក្សាលំហ្នឹងសម្ពាធឈាមផង។
តមគ្រឿងស្រវឹង និងបារី
ការញ៉ាំគ្រឿងស្រវឹង ឬជក់បារីខណៈពេលកំពុងមានផ្ទៃពោះ គឺជារឿងដែលត្រូវតែធ្វើ ដើម្បីរក្សាសុខភាពខ្លួនឯងផង និងកូនក្នុងផ្ទៃផង។
តាំងសមាធិ
វិធីផ្សេងមួយទៀតដែលអ្នកអាចធ្វើបាននៅពេលនិយាយដល់ការបញ្ចុះសម្ពាធឈាម គឺរៀនយល់ដឹងអំពីរបៀបតាំងសមាធិ។ អ្នកអាចរៀនពីរបៀបដកដង្ហើម ឬហាត់យូរហ្គាដើម្បីបន្ថយស្រ្តេស ព្រោះវាក៏ល្អចំពោះសុខភាពបេះដូងដែរ។
តាមដានទម្ងន់
ថ្វីបើអ្នកនឹងឡើងទម្ងន់នៅពេលមានផ្ទៃពោះក៏ដោយ តែចូរប្រាកដថា អ្នកមិនបានឲ្យវាឡើងទម្ងន់រហូតដល់លើសសម្ពាធឈាមឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ ការធាត់ពេក អាចធ្វើឲ្យពិបាកសម្រាលកូនផង។ យកល្អគួរតែតាមដានទម្ងន់របស់ខ្លួនជារៀងរាល់សប្តាហ៍ និងប្រាប់គ្រូពេទ្យឲ្យដឹងនៅពេលមានបញ្ហាអ្វីមួយកើតឡើង។
ត្រូវទៅពេទ្យពិនិត្យសុខភាពផ្ទៃពោះជាប្រចាំ
វាគឺជារឿងសំខាន់ណាស់ដែលអ្នកត្រូវទៅជួបពេទ្យតាមការណាត់ដើម្បីពិនិត្យមើលការវិវត្តន៍របស់ផ្ទៃពោះ ខណៈបេលដែលមានការប្រែប្រួលជាច្រើនត្រូវធ្វើចំពោះរបបអាហារ រទម្លាប់ ដើម្បីធានាថា ការមានផ្ទៃពោះមានសុខភាពល្អ៕