ការទល់លាមកម្តងម្កាល អាចជារឿងមួយធម្មតា ដោយសារតែអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ និងញ៉ាំអាហារសម្បូរជាតិសរសៃច្រើន ឬហាត់ប្រាណគ្រប់គ្រាន់។ ប៉ុន្តែវាគឺជារឿងមួយខុសគ្នាដាច់បើសិនជាអ្នកចេះតែទល់លាមកជាប់រហូតវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការទល់លាមកដែលត្រូវបានចាត់ទុកថារ៉ាមរ៉ៃ គឺយ៉ាងហោចណាស់កើតឡើង ៣ខែដែរ។ យ៉ាងណាមិញ ការដែលកើតអាការៈទល់លាមករ៉ាំរ៉ៃមិនមែនចប់ត្រឹមពិបាកបន្ទោបង់នេះទេ តែវាក៏ផ្តល់ផលវិបាកជាច្រើនថែមទៀតផងដែរដូចជា៖
ជំងឺឬសដូងបាត
ការទល់លាមកគឺជាបញ្ហាមួយដែលតម្រូវឲ្យអ្នកប្រឹងជុះរហូតគ្មានថ្ងៃបញ្ចប់ទេ។ ការដែលបន្តប្រឹងជុះបែបនេះជាប់រហូត អាចធ្វើឲ្យសរសៃឈាមក្នុងរន្ធគូថរីកធំបាន។ រឿងនេះអាចបណ្តាលឲ្យកើតជាដុំជាច្រើនដែលបង្កជាឈឺចាប់ផង។ ករណីភាគច្រើន អាចព្យាបាលបានតាមរយៈការប្រើថ្នាំលាប។ ប៉ុន្តែពេលខ្លះក៏ត្រូវការវះកាត់ដែរ។
រហែកក្រសាលគូថ
ការទល់លាមករ៉ាំរ៉ៃអាចធ្វើឲ្យរហែកក្រសាលគូថបាន។ ការរហែកក្រសាលគូថអាចធ្វើឲ្យរមាស់ និងឈឺចាប់ ព្រមទាំងហូរឈាមបានទៀតផងនៅពេលបន្ទោបង់ម្តងៗ។ ប៉ុន្តែជំងឺនេះច្រើនតែជាទៅវិញដោយខ្លួនឯងទេ។
លេចលាមកចេញដោយមិនដឹងខ្លួន
ការលេចលាមកចេញដោយខ្លួនឯងបែបនេះ អាចដោយសារតែទម្លាប់នៃការប្រឹងជុះច្រើនពេក រហូតធ្វើឲ្យសាច់ដុំរបស់រន្ធគូថចុះខ្សោយ និងសរសៃប្រសាទរបស់វារងការខូចខាត។ យ៉ាងណាមិញ បញ្ហានេះអាចព្យាបាលបានដោយការប្រើថ្នាំ ការហត់ប្រាណពង្រឹងសាច់ដុំត្រគាក ឬវះកាត់ជាដើម អាស្រ័យទៅតាមភាពធ្ងន់ធ្ងររបស់វា។
ព្រលាត់រន្ធគូថមកក្រៅ
គ្រូពេទ្យនិយាយថា ការព្រលាត់រន្ធគូថមកខាងក្រៅនេះគឺជាផលវិបាកញឹកញាប់បំផុតនៃការទល់លាមករ៉ាំរ៉ៃ ប៉ុន្តែវាពិតជាជំងឺដែលធ្ងន់ធ្ងរបំផុតមួយ។ ករណីតិចតួច ការព្រលាត់នេះអាចនឹងស្រួលបួលវិញដោយខ្លួនឯង។ ប៉ុន្តែបើធ្ងន់វិញ វាច្រើនតែត្រូវការព្យាបាលដោយវះកាត់។
យ៉ាងណាមិញ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយការទល់លាមកបានយ៉ាងមានប្រសិទ្ធភាពដើម្បីបង្ការផលវិបាករបស់វា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វិធីដែលអ្នកដោះស្រាយការទល់លាមកបាននោះមានដូចជា៖
- ញ៉ាំផ្លែឈើ និងបន្លែមានជាតិសរសៃជាទៀងទាត់ និងបន្ទោបង់ជាទៀងទាត់
- ញ៉ាំទឹកឲ្យបានច្រើន
- ចូរទៅបន្ទប់ទឹកភ្លាមនៅពេលមានអារម្មណ៍ចង់បន្ទោបង់
- ចូរធ្វើលំហាត់ប្រាណជាទៀងតាត់ដើម្បីសម្រួលដល់មុខងារប្រព័ន្ធរំលាយអាហារ
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ៕