យើងទាំងអស់គ្នាសុទ្ធតែជួបហើយរឿងហើមពោះពីមួយថ្ងៃទៅមួយថ្ងៃ។ វាប្រហែលបង្កឡើងដោយសារយើងញ៉ាំអាហារច្រើនៗពេកក្នុងរយៈពេលខ្លី ឬដោយសារតែកំពុងមានការរលាកក្នុងក្រពះដែលទាក់ទងនឹងការញ៉ាំអាហារខុស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មិនខ្វល់ថា ការហើមពោះបង្កឡើងដោយអ្វីឡើយ យើងនៅតែអាចមានវិធីជាច្រើនដោះស្រាយការហើមពោះនេះទាំងអស់។ សំណាងដែរ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីអាហារមួយចំនួនដែលជួយសម្រួលដល់ការហើមពោះបាន៖

ត្រសក់

ជាអាហារមួយប្រភេទដែលផ្តល់ជាតិទឹកដ៏ច្រើនដល់រាងកាយបាន ហើយក៏ផ្ទុកទៅដោយអង់ស៊ីមដែលអាចជួយបំបាត់ការហើមក្នុងពោះថែមទៀត។ ហេតុផលមួយនៅពីក្រោយរឿងនេះគឺថា ត្រសក់មានអង់ទីអុកស៊ីដង់ច្រើនដែលអាចកំចាត់ការហើមពោះបាន។ 

ខ្ញី

ខ្ញីត្រូវបានគេរកឃើញយូរមកហើយថា ផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ព្រមទាំងសារធាតុសម្លាប់បាក់តេរី ដែលអាចជួយលុបបំបាត់មូលហេតុនាំឲ្យហើមពោះបាន។ ខ្ញីមានសារធាតុ Zingibain ដែលជាអង់ស៊ីមមួយអាចបំបែកប្រូតេអ៊ីនដែលមានក្នុងពោះវៀនសម្រាប់បង្កើតជាខ្យល់ក្នុងពោះបាន។ 

ចេក

ចេកក៏មានប្រយោជន៍ដែរនៅពេលប្រើវាដើម្បីព្យាបាលការហើមពោះ ដោយសារតែវាសម្បូរទៅដោយជាតិប៉ូតាស្យូម ហើយត្រូវបានគេដឹងទៀតថា ជួយឲ្យក្បាលពោះរាបស្មើផង។ ហេតុផលមួយនៅពីក្រោយរឿងនេះគឺថា ប៉ូតាស្យូមធញវើការសម្របសម្រួលជាតិសូដ្យូមដែលមានក្នុងក្រពះ។ ផ្លែចេកអាចជាអាហារសម្រន់ដ៏ល្អសម្រាប់បំបាត់ការហើមពោះ។ 

ក្រូចឆ្មា

អ្វីដេលជាការពិតនោះគឺថា ការញ៉ាំទឹកក្រូចឆ្មាពេលហើមពោះអាចជារឿងល្អដោយសារតែវាជួយបំបាត់បញ្ហាក្រពះមិនកិនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចាប់តាំងពីជាតិអាស៊ីតធម្មជាតិរបស់ទឹកក្រូចឆ្មាមានលក្ខណៈស្រដៀងនឹងពោះវៀនមក វាក៏អាចជួយសម្រួលដល់អង់ស៊ីមរំលាយអាហារក្នុងពោះ ដើម្បីបន្ថយឧស្ម័នក្នុងពោះវៀនថែមទៀត៕