ប្រសិនជាអ្នកមិនចង់រួមភេទ អ្នកអាចប្រើវិធីខាងក្រោមនេះ ដើម្បីដោះខ្លួនចេញពីស្ថានភាពនោះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលស្វាមីអ្នកចង់រួមភេទ បើអ្នកបដិសេធចំៗ នឹងធ្វើឲ្យគេមិនសប្បាយចិត្តឡើយ។ ដូចនេះ អ្នកគួរតែបង្វែលអារម្មណ៍របស់គេមកនិយាយរឿងដែលកើតឡើងល្អៗរវាងអ្នកទាំងពីរបាន នោះគេនឹងអាចភ្លេចនូវរឿងនេះ ដោយធ្វើឲ្យអ្នកអាចដកខ្លួនចេញមួយពេលដែរ។
  2. នៅពេលដែលគេមានអារម្មណ៍ចង់រួមភេទ អ្នកអាចឲ្យគេទៅងូតទឹក ដុសធ្មេញ និងសម្អាតប្រដាប់ភេទជាមុនសិន។ បន្ទាប់មក អ្នកអាចឲ្យគេផ្លាស់ប្តូរកម្រាលពូក និងធ្វើរឿងជាច្រើនទៀត។ ដូចនេះ គេនឹងមិនមានកម្លាំងក្នុងការចង់រួមភេទទៀតទេ។
  3. អ្នកអាចធ្វើជារវល់ខ្លាំងបាន នៅពេលដែលប្តីអ្នកចង់រួមភេទ។ នៅពេលដែលអ្នកធ្វើបែបនេះ គេនឹងមិនមានអារម្មណ៍ទៀតទេ ព្រោះគេឃើញអ្នករវល់រឿងការងារខ្លាំង។
  4. ប្រសិនជាអាច អ្នកអាចប្រាប់គេថា អ្នកកំពុងតែមករដូវ មិនអាចធ្វើបានទេ ព្រោះខ្លាចឆ្លងរោគ។ ដូចនេះ គេនឹងមិនរកអ្នកដើម្បីសប្បាយជាមួយគេឡើយ។
  5. អ្នកអាចប្រាប់គេថា អ្នកឈឺពេញខ្លួន មិនដឹងជាមានជំងឺអីទេ ធ្វើឲ្យអ្នកពិបាកទ្រាំខ្លាំងណាស់។ នៅពេលដែលគេឃើញអ្នកឈឺចុកចាប់បែបនេះ គេនឹងមិនបង្ខំអ្នកឲ្យរួមភេទជាមួយគេឡើយ។
  6. ប្រសិនជាអ្នកមិនចង់រួមភេទមែន អ្នកមិនគួរបង្ខំខ្លួនឯងនោះទេ ដោយអ្នកអាចនិយាយបកស្រាយបង្ហាញហេតុផលដល់គេ នោះគេនឹងអាចស្តាប់ចូល ហើយមិនហៅអ្នកឲ្យកំដរគេទៀតទេ។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះបាន ដើម្បីចៀសពីការរួមភេទដែលអ្នកមិនចង់ធ្វើ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង