នៅពេលដែលអ្នកដាំ ឬដាក់រុក្ខជាតិដែលត្រូវនឹងឆ្នាំរបស់អ្នក នោះវានឹងអាចនាំសំណាងមករកអ្នកបាន។ ដូចនេះតើឆ្នាំថោះ រោង និងម្សាញ់​ គួរតែដាំរុក្ខជាតិអ្វីទើបអាចនាំលាភសំណាងមករកអ្នកទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំថោះ

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តពុំសូវក្លាហានឡើយ ជាហេតុដែលធ្វើឲ្យអ្នកពុំសូវមានឱកាសរកបានលុយច្រើនឡើយ។ ដូចនេះអ្នកអាចដាក់ដើមឫស្សីមួយដើមនៅលើទូរទឹកកករបស់អ្នក  នោះវានឹងអាចនាំលាភមករកអ្នកច្រើន។

ឆ្នាំរោង

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានលាភសំណាងច្រើនតាំងពីកំណើត ដោយសារតែមានទេវតាទ្រព្យតាមថែរក្សា។ ប៉ុន្តែអ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានភាពស្លូតបូត ជាហេតុដែលអាចនាំឲ្យមានមនុស្សតាមបោកយកលុយអ្នកបាន។ ដូចនេះអ្នកអាចដាក់ដើមដំបងយក្សនៅក្នុងផ្ទះ ឬក្នុងកន្លែងធ្វើការរបស់អ្នក នោះវានឹងជួយកំចាត់មនុស្សអាក្រក់ ថែមទាំងអាចនាំលាភសំណាងផ្សេងៗមករកអ្នកបាន។

ឆ្នាំម្សាញ់

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលងាយដែលធ្វើឲ្យឱកាសនៃការចំណេញប្រាក់កន្លងហួស ដោយសារតែមានជំងឺសង្ស័យច្រើន ដោយខ្លាចបរាជ័យ មិនហ៊ានលូកដៃ។ ដូចនេះអ្នកអាចដាំដើមរុក្ខជាតិខាងក្រោមនៅមុខបង្ហួច នោះវានឹងជួយធ្វើឲ្យចិត្តអ្នករាងស្ងប់ ថែមទាំងអាចនាំលាភមករកអ្នកទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)