Top view of a tube of toothpaste, with open lid and the blue toothpaste dripping. On a white Background.

យោងទៅតាមសំណួរដែលចោទសួរពីសារព័ត៌មាន Mail Online បានឲ្យដឹងថា តើថ្នាំដុសធ្មេញអាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរទេ? រឿងនេះបានមកពីការសិក្សាក្នុងមន្ទីរពិសោធន៍ដ៏តូចមួយដែលពិនិត្យទៅលើវត្តមានរបស់សារធាតុ TItanium Dioxide Crystals ដែលមានក្នុងថ្នាលបណ្តុះរបស់លំពែងដែលយកចេញពីមនុស្ស ៨នាក់កើតជំងឺទឹកនោមផ្អែមប្រភេទទី២ និង ៣នាក់ទៀតមិនមានជំងឺទឹកនោមផ្អែម។ 

សារធាតុ Titanium Dioxide គឺជាសារធាតុគីមីមួយប្រភេទដែលធ្វើឲ្យមានពណ៌ស ត្រូវបានគេប្រើប្រាស់ក្នុសម្ភារៈក្នុងផ្ទះដូចជា ថ្នាំដុសធ្មេញ ថ្នាំលាប និងប្លាស្ទិកជាដើម។ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីផ្តល់ពណ៌ដល់អាហារដែរ។ អ្នកស្រាវជ្រាវមិនបានរកឃើញសារធាតុ Crystals ក្នុងអ្នកជំងឺមិនមានជំងឺទឹកនោមផ្អែមទេ ប៉ុន្តែរកឃើញក្នុងអ្នកមានជំងឺទឹកនោមផ្អែម ក្នុងកម្រិតប្រែប្រួលជាច្រើន។ 

ខណៈពេលដែលកការរកឃើញនេះត្រូវបានគេកត់ត្រាសម្រាប់បញ្ជាក់ចំពោះការស្រាវជ្រាវលើកក្រោយទៀត តែវាមិនបានអះអាងថា សារធាតុ Titanium Dioxide ធ្វើឲ្យកើតជំងឺទឹកនោមផ្អែមឡើយ។ ជាមួយគ្នានឹងការធ្វើតេស្តពីរបី ភាពខុសគ្នាទាំងឡាយរវាងថ្នាលអ្នកមានជំងឺទឹកនោមផ្អែម និងគ្មានជំងឺទឹកនោមផ្អែមអាចដោយសារតែកើតឡើងដោយចៃដន្យទេ។ 

ទោះបីជាវាត្រូវបានបញ្ជាក់ថា កម្រិតនៃសារធាតុ Titanium Dioxide គឺខ្ពស់លើអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ ក៏រឿងនេះមិនសំខាន់មានន័យថា Titanium Dioxide ធ្វើឲ្យកើតជំងឺនេះដែរ។ 

ទោះបីជាអំណះអំណាងនៅថ្ងៃអនាគតបញ្ជាក់ថាសារធាតុ Titanium Dioxide ប្រហែលជាកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែមក៏ដោយ ក៏វាមិនមានអំណះំណាងថា គួរតែបន្ទោសទៅលើថ្នាំដុសធ្មេញដែរ។ អ្វីដែលយើងដឹងអំពីជីវសាស្រ្តនៃជំងឺទឹកនោមផ្អែមប្រភេទទី២ វាទំនងជាកើតឡើងលើអ្នកដែលញ៉ាំអាហារមិនល្អ ធាត់ជ្រុល និងអ្នកដែលមិនបានហាត់ប្រាណគ្រប់គ្រាន់៕