ស្នេហាប្រៀបដូចជាការដើមដំណាំក្នុងសួនច្បារអញ្ចឹង។ មានន័យថា​ អ្នកមិនមែនគ្រាន់តែដាំវាហើយ អង្គុយមើលវាដុះឡើយដោយមិនបាច់ចាក់ទឹកដាក់ជីនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្នេហាក៏អញ្ចឹងដែរគឺទាមទារឲ្យមានការថែរក្សា តាមរយៈសកម្មភាពនៅខាងក្រៅ មិនមែននិយាយឲ្យរួចតែពីមាត់នោះទេ។ 

យ៉ាងណាមិញ ដើម្បីប្រាកដថា បុរសដែលអ្នកកំពុងតែស្រឡាញ់នោះ មិនដែលឈប់ស្រឡាញ់អ្នក យកល្អគួរតែសង្កេតឲ្យឃើញសញ្ញាទាំងអស់ខាងក្រោមនេះទៅ៖ 

១, គាត់ច្រៀងឲ្យអ្នកស្តាប់៖ ទោះបីជាគាត់មិនមែនជាអ្នកចម្រៀងក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់គឺគាត់បានធ្វើឲ្យអ្នកយល់ថា អ្នកគឺជាមនុស្សពិសេសសម្រាប់គាត់។ 

២, គាត់ថើបអ្នកយ៉ាងទន់ភ្លន់៖ បុរសដែលមានភាពប្រញ៉ាប់ប្រញាលក្នុងការថើប វាមិនមែនជារឿងល្អឡើយ ប៉ុន្តែបុរសដែលចេះថើបដោយភាពទន់ភ្លន់វិញ មានន័យថា គាត់បានយកចិត្តទុកដាក់ទៅលើភាពល្អរបស់អ្នក និងមិនចង់ឲ្យបាត់បង់ឡើយ។

៣, គាត់នៅតែណាត់ជួបអ្នកជានិច្ច៖ មិនខ្វល់ថាអ្នកបានរស់នៅជាមួយគ្នាយូរប៉ុណ្ណោះឡើយ បើសិនជាគាត់នៅតែធ្វើការណាត់ជួបអ្នកតែពីរនាក់រហូតនោះ នោះដោយសារតែគាត់យកចិត្តទុកដាក់ខ្លាំងចំពោះស្នេហាមួយនេះ។

៤, គាត់ផ្លាស់ប្តូរគ្រប់យ៉ាងដោយមិនបាច់អ្នកសុំឲ្យគាត់ផ្លាស់ប្តូរឡើយ៖ ខណៈពេលដែលអ្នកប្រហែលជាស្រឡាញ់គាត់ហើយនោះ តែគាត់មិនទាន់ល្អគ្រប់គ្រាន់នៅឡើយ គាត់នឹងចំណាយពេលវេលារបស់ខ្លួនដើម្បីផ្លាស់ប្តូរគ្រប់យ៉ាងទាំងទម្លាប់ បំណងប្រាថ្នា និងសកម្មភាពទាំងអស់ដើម្បីផ្គាប់ចិត្តអ្នក។ 

៥, គាត់ទៅផ្សារជាមួយអ្នក៖ មានបុរសច្រើនណាស់ដែលមិនចង់ដើរផ្សារជាមួយមនុស្សស្រីទេ ប៉ុន្តែបើសិនជាគាត់ចង់ដើរជាមួយអ្នកមែននោះ ជាពិសេសការដើរទិញខោអាវរាប់ម៉ោង មានន័យថា អ្នកជាមនុស្សពិសេសបំផុតសម្រាប់គាត់ណាស់ហើយ។ 

៦, គ្រប់ពេលដែលអ្នកនិយាយ គាត់សម្លឹងមុខអ្នកជានិច្ច៖ បើសិនជាគាត់មិនសម្លឹងមើលអ្នកនៅពេលនិយាយទេ គាត់អាចនឹងមានបញ្ហាអ្វីមួយហើយ ប៉ុន្តែបុរសដែលមិនចង់បាត់បង់អ្នកគឺតែងតែសម្លឹងមើលអ្នកជានិច្ចគ្រប់ពេលដែលអ្នកនិយាយ ដើម្បីទទួលដឹងគ្រប់អ្វីទាំងអស់ដែលអ្នកនិយាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

៧, គាត់សួរសំណួរបើកអ្នកច្រើនជាងសំនួរ Yes or No៖ បើសិនជាគាត់ត្រង់ត្រាប់អ្វីដែលអ្នកនិយាយមែននោះ គាត់ទំនងជាមានរឿងជាច្រើនដើម្បីសួរអ្នកវិញដែរ ដោយភាគច្រើនគឺជាការសួរបែបសំណួរបើក ព្រោះគាត់ចង់ដឹងអំពីគំនិតយោបល់មនុស្សដែលគាត់ស្រឡាញ់៕