និយាយដល់ពងគ្រួច វាគឺជាស៊ុតមួយប្រភេទដែលមានទំហំតូច ហើយក៏ច្រើនតែត្រូវបានប្រជាជនខ្មែរយើងប្រកបមុខរបរ យកវាទៅស្ងោរ ហើយលក់នៅតាមទីផ្សាផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីត្បិតតែ វាជាស៊ុតដែលមានលក្ខណៈដូចស៊ុតមាន់ ឬទាមែនក៏ដោយ តែទំហំដ៏តូចរបស់វាគឺមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសរូបរាងសំបករបស់វាតែម្តង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ពងគ្រួច៖
១. ល្អសម្រាប់ធ្វើជាស៊ុបព្យាបាលជំងឺផ្តាសាយ៖ ស៊ុតមួយគ្រាប់ៗមានប្រូតេអ៊ីនរហូតដល់ ២ក្រាម ដែលច្រើនជាងស៊ុតមាន់ទៅទៀត។ ក្រៅពីនេះ វាមានវីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំងជាតិដែក ២០ភាគរយដែរ។ ចំពោះវីតាមីន B1 វិញមានរហូតដល់ ១៤០ភាគរយឯណោះ ដូច្នេះវាស័ក្តិសមបំផុតសម្រាប់អាហារអ្នកជំងឺផ្តាសាយ។
២. ល្អចំពោះអាការៈកង្វះគ្រាប់ឈាម និងមិនស្រួលខ្លួនដោយសារការមករដូវ៖ ដោយសារតែពងគ្រួចមានជាតិរ៉ែ និងអេឡិចត្រូលីត្រល្អៗ ព្រមទាំងជាតិដែកផងដែរនោះ ដូច្នេះវាអាចជួយលុបបំបាត់អាការៈក្អួតចង្អោ និងអស់កម្លាំងបាន។ អាហារសម្បូរជាតិដែកតែងតែល្អសម្រាប់ស្រ្តីដែលកំពុងតែមករដូវ។
៣. មានកូឡេស្តេរ៉ុលល្អៗខ្ពស់៖ ពងគ្រួចស្រដៀងគ្នានឹងអាហារមានជាតិស្ករសូន្យដែរ ព្រោះវាអាចទប់ស្កាត់ការសំយោគជាតិស្ករ និងខ្លាញ់បានយ៉ាងល្អ។ ក្រៅពីនេះ អ្វីដែលល្អគឺវាមានកូឡេស្តេរ៉ុលល្អច្រើន ដែលអំណោយផលដល់សុខភាពសរសៃឈាម។
៤. ពង្រឹងដល់ភាពភ្លឺច្បាស់របស់ភ្នែក និងខួរក្បាល៖ ពងគ្រួចជួយពង្រឹងដល់ស្មារតីមនុស្ស និងល្អជាងអាហារសម្រនផ្សេងៗដូចជា ដំឡូងចៀន ឬរបស់ដែលផ្អែមទៅទៀត។ ពងគ្រួចមានវីតាមីន D ដ៏ល្អមួយសម្រាប់ជួយឲ្យឆ្អឹងមានសុខភាពល្អ និងជួយដល់ការបឺតស្រួបជាតិកាលស្យូមពីចំណីអាហារ។ ចំពោះវីតាមីន A ក្នុងពងគ្រួចវិញ នឹងជួយឲ្យភ្នែកមានសុខភាពល្អ និងបង្ការបញ្ហានានាលើភ្នែកនៅថ្ងៃក្រោយបានទៀត។
៥. បង្កើនចំនួនប្រូតេអ៊ីន៖ យើងគ្រប់គ្នាប្រាកដជាដឹងថា ហើយប្រូតេអ៊ីនធ្វើការអ្វីខ្លះក្នុងរាងកាយ។ វាជួយជួសជុលសាច់ដុំ និងសម្របសម្រួលដល់សាច់ដុំ ពង្រឹងដល់ក្រចក និងសក់កាន់តែមានសុខភាពល្អ។ ពងគ្រួចជាអាហារសម្រនដ៏អស្ចារ្យមួយសម្រាប់អ្នករលាកក្រពះ ឬដំបៅក្រពះ ព្រមទាំងជួយច្រោះជាតិពុលក្នុងតម្រងនោម ថ្លើម និងប្លោកនោម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលល្អនោះគឺបង្កើនសមត្ថភាពផ្លូវភេទទៀត។
៦. មានសារធាតុ Ovomucoid៖ សារធាតុមួយនេះជាប្រូតេអ៊ីនដ៏កម្រ និងតែមួយគត់ដែលមិនមានក្នុងស៊ុតមាន់ឡើយ។ មានមានសមត្ថភាពប្រឆាំងនឹងអាឡែហ្ស៊ី។ ក្រៅពីនេះ អ្នកដែលអាឡែហ្ស៊ីនឹងស៊ុតមាន់ អាចញ៉ាំពងគ្រួចបាន៕