ជំងឺពពែឆ្កែ អាចមិនផ្តល់ផាសុកភាព និងបង្កភាពស៊ាំញ៉ាំច្រើនដល់អ្នកជំងឺ។ ទោះបីជាអ្នកថែរក្សាភ្នែកបានយ៉ាងល្អក៏ដោយ អ្នកនៅតែអាចកើតវាបានដដែលទេ។ ការកើតពពែឆ្កែ បង្កឡើងដោយការបង្ករោគដោយបាក់តេរីមួយក្នុងក្រពេញញើស ឬគល់រោមត្របកភ្នែក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រពេញ និងគល់រោមទាំងនេះអាចនឹងរងការស្ទះដោយកោសិកាស្បែកងាប់ៗចូលកកកុញ។ ពេលខ្លះ បាក់តេរីក៏ជាប់ក្នុងនោះដែរ រហូតដល់បង្ករោគ។ ជាលទ្ធផលចេញជាការហើម និងដុំឈឺចាប់ខ្លាំង ដែលខ្មែរយើងហៅថាពពែឆ្កែទៅ។
វាមិនសូវខុសគ្នានឹងការកើតមុនទេ គឺមានខ្ទុះក្នុងដុំដែលឈឺចាប់នោះ ដែលច្រើនតែចេញជាក្បាលមកខាងក្រៅ និងបង្កើតជាចំណុចពណ៌លឿងនៅចុងនៃដុំពពែឆ្កែនោះ។ អាការៈផ្សេងៗទៀតនៃការកើតពពែឆ្កែមានដូចជា៖
- ហើមត្របកភ្នែក
- ហូរទឹករំអិលពណ៌លឿងខ្ចីមកខាងក្រៅ
- ខ្លាចពន្លឺ
- មានអារម្មណ៍ថា មានអ្វីមួយក្នុងភ្នែក
- ចេះតែរកាំៗក្នុងភ្នែក
- ហូរទឹកភ្នែក
- កើតជាថ្នក់នៅគែមរបស់ត្របកភ្នែក
ភាគច្រើនការកើតពពែឆ្កែបង្កឡើងដោយបាក់តេរីឈ្មោះថា Staphylococcus ដែលជាបាក់តេរីមួយប្រភេទរស់នៅលើស្បែក និងជាធម្មតាមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នៅពេលបាក់តេរីឆ្លងចូលទៅភ្នែគ ហើយជាប់ក្នុងក្រពេញ ឬគល់រោម វានឹងបង្កជាការបង្ករោគ។ ការបង្ករោគនៅភ្នែកច្រើនតែកើតចេញពីការថែទាំភ្នែកមិនបានល្អ ឬប្រើប្រាស់ Contact Lense។ លក្ខណៈដែលអាចធ្វើឲ្យអ្នកប្រឈមខ្លាំងនឹងការបង្ករោគដោយសារតែ Contact Lense មានដូចជា៖
- លាងសម្អាត Contact Lense មិនបានត្រឹមត្រូវ ឬល្អ
- ប៉ះពាល់នឹង Contact Lense មុនពេលលាងសម្អាតដៃ
- ពាក់ Contact Lense ពេលកំពុងតែគេង
- យក Contact Lense ដែលខូចហើយមកប្រើវិញទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រើប្រាស់ Contact Lense ដែលហួសកាលបរិច្ឆេទ។
ការប្រឈមនឹងការកើតពពែឆ្កែនឹងកើនឡើងបើសិនជាអ្នកធ្លាប់កើតវាពីមុនម្តងរួចហើយ។ ពពែឆ្កែក៏អាចកើតឡើងម្តងទៀតដែរក្រោយពីវាបានជាហើយក៏ដោយ៕