ការឈឺក្បាលបែបប្រកាំងអាចជាអាការៈមួយធ្ងន់ធ្ងរដែរ ជាពិសេសនៅពេលវាកើតឡើងលើក្បាលមួយចំហៀងតែម្តង។ យ៉ាងណាមិញ មានអ្នកជំងឺបែបនេះច្រើនជាងពាក់កណ្តាលហើយដែលត្រូវការសម្រាកនៅពេលវាធ្វើទុក្ខម្តងៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលកំពុងតែឈឺក្បាលបែបប្រកាំង យកល្អគួរតែស្វែងរកដំណោះស្រាយបែបធម្មជាតិផង ក្រៅពីលេបថ្នាំ។
ម៉ាញ៉េស្យូម
អ្នកជំងឺដែលឈឺក្បាលបែបប្រកាំត្រូវបានគេរកឃើញថា មានចំនួនម៉ាញ៉េស្យូមក្នុងខ្លួនចុះទាបនៅពេលវាធ្វើទុក្ខម្តងៗ។ យកល្អគួរតែបង្កើនចំនួនម៉ាញ៉េស្យូមក្នុងខ្លួន ឬយ៉ាងហោចណាស់មានការញ៉ាំអាហារសម្បូរជីវជាតិមួយនេះផង។
ផ្លាស់ប្តូររបបអាហារ
ការឈឺក្បាលបែបប្រកាំងក៏អាចបង្កឡើងដោយអាហារដែលអ្នកញ៉ាំដែរ។ អាហារដែលអាចនាំឲ្យធ្វើទុក្ខបែបនេះរួមមាន គ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងអាហារកៃឆ្នៃ។ ដូច្នេះគួរតែដឹងអំពីអាហារដែលធ្វើទុក្ខ និងព្យាយាមលុបបំបាត់វាវិញ។
គ្រប់គ្រងស្រ្តេស
ការឈឺក្បាលបែបប្រកាំអាចកើតឡើងនៅពេលអ្នកកំពុងតែមានអារម្មណ៍ស្រ្តេសខ្លាមង។ អ្វីដែលជាដំណឹងល្អនោះគឺថា មានវិធីច្រើនណាស់ដែលអាចសម្រួលភាពស្រ្តេសនេះដូចជា ការសរសេរកំណត់ហេតុប្រចាំថ្ងៃ តាំងសមាធិ ការហាត់ប្រាណជាដើម។ កាលណាអ្នកគ្រប់គ្រងស្រ្តេសបាន វានឹងសម្រួលដល់ការប្រកាំងបាន។
គេង
បើសិនជាអ្នកមិនបានគេងទេ ឱកាសនៃការឈឺក្បាលបែបប្រកាំងនឹងកើតឡើងជាមិនខាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ការដែលគេងមិនបានគ្រប់គ្រាន់ក៏ធ្វើឲ្យការឈឺក្បាលកាន់តែធ្ងន់ធ្ងរផងដែរ។ ការគេងបានគ្រប់គ្រាន់ត្រូវបានគេរកឃើញថា ជួយបំបាត់ការឈឺក្បាលបែបប្រកាំងបានយ៉ាងល្អ៕