តែបៃតងត្រូវបានគេចាត់ទុកថាមានប្រយោជន៍ច្រើនណាស់សម្រាប់បញ្ហាសុខភាពមនុស្សយើងដោយសារតែសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងជីវជាតិជាច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាមួយកាលពីឆ្នាំ ២០១៨ បានបង្ហាញថា សារធាតុសំខាន់ Polyphenolic ក្នុងតែបៃតង ឬ EGCG (Epigallocatechin-3-gallate) ត្រូវបានគេរកឃើញថា មានសមត្ថភាពដូចខាងក្រោមនេះ៖

  • អង់ទីអុកស៊ីដង់
  • ប្រឆាំងការរលាក
  • ប្រឆាំងការក្រិនរឹងរបស់សរសៃឈាម
  • ប្រឆាំងការស្លោកសាច់ដុំបេះដូង
  • ប្រឆាំងជំងឺទឹកនោមផ្អែម

កាលពីឆ្នាំ ២០១២ សារធាតុ Polyphenols ក្នុងតែបៃតងក៏បង្ហាញថា ជួយបង្ការជំងឺមហារីកដែរ នៅពេលប្រើដើម្បីការពារស្បែក និងទ្រទ្រង់ប្រព័ន្ធភាពស៊ាំ។ 

ការកើតមុនគឺជាលទ្ធផលនៃការស្ទះជាតិប្រេងនៅស្បែកច្រើនខ្លាំងពេកក្នុងរន្ធញើស ហើយក៏ភ្ញោចឲ្យមានការលូតលាស់បាក់តេរីផងដែរ។ ណាមួយ EGCG គឺជាសារធាតុប្រឆាំងនឹងអ័រម៉ូនបុរស Anti-androgenic និងបញ្ចុះជាតិខ្លាញ់ទៀត។ លទ្ធភាពប៉ុណ្ណឹង គឺមានប្រសិទ្ធភាពហើយសម្រាប់បន្ថយការបញ្ចេញជាតិប្រេងនៅលើស្បែក។ ដូច្នេះវានឹងបង្ការការកើតមុនបានយ៉ាងល្អ។ 

សារធាតុ Polyphenols ក្នុងតែបៃតងត្រូវបានគេប្រើប្រាស់ជាថ្នាំសមរ្ាប់បង្ការជំងឺស្បែកដោយសារតែកាំរស្មីយូវី B លើសត្វ និងមនុស្ស ដូច្នេះវាអាចបង្ការ៖

  • មហារីកស្បែកប្រភេទ Melanoma 
  • មហារីកស្បែកប្រភេទ Nonmelanoma 
  • ភាពចាស់របស់ស្បែកដោយសារតែប៉ះពាល់ពន្លឺ

ការញ៉ាំតែបៃតង និងលាបវាលើស្បែកអាចជួយឲ្យស្បែកទប់ស្កាត់ការចាស់ទោតាមអាយុបានកាន់តែល្អជាងមុន។

  • ការសិក្សាតូចមួយបានបង្ហាញថា ស្រ្តីចំនួន ៨០នាក់ ទទួលបានភាពល្អប្រសើទៅលើភាពយឺតរបស់ស្បែក នៅពេលព្យាបាលដោយផ្សំចូលគ្នាទាំងការញ៉ាំតែបៃតង និងលាបតែនេះលើស្បែក
  • ការខូចខាតរបស់ស្បែកដែលបង្កឡើងដោយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យត្រូវបានថយចុះនៅពេលលាបសារធាតុចម្រាញ់ចេញពីតែបៃតងលើស្បែក។ 

បើសិនជាអ្នកកំពុងតែមានអាការហើមភ្នែក តែបៃតងនេះអាចជួយសម្រួលដល់ការហើមនេះបានតាមរយៈវិធីសាស្រ្តដូចខាងក្រោម៖

  • តែពីរថង់ដាក់ក្នុងទឹកក្តៅមួយពែងសម្រាប់ផឹក
  • ចូរច្របាច់ទឹកចេញពីថង់តែនោះចេញឲ្យអស់
  • យកកាកតែក្នុងថង់នោះដាក់ក្នុងទូរទឹកកក ១០ ទៅ ២០នាទី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ដាក់វានៅលើភ្នែកកំពុងតែបិតរយៈពេល ៣០នាទី។ 

ជាតិកាហ្វេអ៊ីនដែលមានក្នុងតែបៃតងអាចធ្វើឲ្យសរសៃឈាមរួមតូច ដើម្បីបន្ថយការហើម និងការរលាកបាន៕