អ្នកជំនាញបានណែនាំថា អ្នកគួរតែញ៉ាំទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ រឿងនេះស្មើនឹងទឹក ៨កែវ។ បើសិនជាអ្នកញ៉ាំទឹកតែមួយកែវក្នុងមួយថ្ងៃ តើអ្នកអាចនឹងបំបាត់បញ្ហាអ្វីខ្លះ ឬមានបញ្ហាអ្វីខ្លះទៅ? មានរឿងមួយចំនួនដែលអ្នកប្រហែលជាធ្លាប់ដឹងបើសិនជាអ្នកញ៉ាំត្រឹមតែទឹកមួយកែវក្នុងមួយថ្ងៃដូចជា៖

ញ័រដើមទ្រូង

ហេតុផលមួយដែលអ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនក្នុងមួយថ្ងៃគឺដើម្បីរក្សាចំណុះឈាមឲ្យបានខ្ពស់ធម្មតា។ បើសិនជាអ្នកញ៉ាំទឹកត្រឹមតែមួយកែវក្នុងមួយថ្ងៃ ចំណុះឈាមអាចនឹងចុះទាប។ ហេតុដូច្នេះហើយ ទើបបេះដូងខំប្រឹងធ្វើការដើម្បីជម្រុញដល់ចរន្តឈាមរត់សព្វរាងកាយបាន។ 

សម្ពាធឈាមចុះទាប

ហេតុផលមួយផ្សេងទៀតដែលបេះដូងគ្មានជម្រើសតែត្រូវធ្វើការកាន់តែខ្លាំងជាងមុននោះដោយសារតែ សម្ពាធឈាមចុះទាបបើសិនជាអ្នកបានញ៉ាំទឹកតែមួយកែវក្នុងមួយថ្ងៃ។ ខណៈពេលដែលការពិតត្រង់ថា ការលើសសម្ពាធឈាមគឺជារឿងអាក្រក់ ការធ្លាក់ចុះខ្លាំងពេកក៏មិនល្អដែរ ដោយសារតែរាងកាយជាច្រើនមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ 

ឈឺក្បាល

អ្នកប្រហែលជាមានអាការៈឈឺក្បាលច្រើនដងបើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់។ បើសិនជាអ្នកនៅតែញ៉ាំទឹកតែមួយកែវក្នុងមួយថ្ងៃ អ្នកនឹងឈឺក្បាលកាន់តែខ្លាំង។ រឿងនេះវានឹងធ្វើឲ្យស្វិតខួរក្បាលបណ្តោះអាសន្នដែរ ដោយសារតែខួរក្បាលមានជាតិទឹកប្រហែល ៥៧ភាគរយ។ 

ខ្សោយការផ្ចង់អារម្មណ៍

ចាប់តាំងពីខួរក្បាលមិនទទួលបានជាតិទឹកគ្រប់គ្រាន់ អ្នកក៏ប្រហែលជាពិបាកនឹងប្រើប្រាស់វាដែរ។ ម៉្យាងវិញទៀត អ្នកប្រហែលជាពិបាកក្នុងការប្រើប្រាស់ខួរក្បាលថែមទៀត ដោយសារតែខ្សោយខាងការផ្ចង់អារម្មណ៍។ 

រមួលសាច់ដុំ

សាច់ដុំរបស់មនុស្សយើងត្រូវការជាតិទឹកដើម្បីធ្វើការបានល្អ។ បើសិនជាអ្នកញ៉ាំទឹកតិចជាងមួយកែវក្នុងមួយថ្ងៃ នោះសាច់ដុំនឹងខ្វះតម្រូវការរបស់វាជាមិនខាន។ ជាលទ្ធផល អ្នកប្រហែលជាធ្លាប់មានអាការៈរមួលសាច់ដុំដែរ។ មិនត្រឹមតែប៉ុណ្ណោះ សាច់ដុំក៏ប្រហែលជាមានអារម្មណ៍ខ្សោយខ្លាំង រហូតដល់ធ្វើអ្វីៗមិនបានទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង