ការដែលមានរសជាតិដូចដែកៗក្នុងមាត់គឺជារឿងដែលអាចធ្វើឲ្យអ្នកបាត់បង់ចំណង់អាហារបាន។ រឿងនេះដោយសារតែវាអាចធ្វើឲ្យអ្នកមិនអាចញ៉ាំអាហារដែលអ្នកចូលចិត្តបានទៀតផង។ លើសពីនេះទៅទៀត ការដែលមានរសជាតិដែកៗក្នុងមាត់អាចធ្វើឲ្យចង្អោ និងក្អយតបាន។
ជាធម្មតា ការដែលមានរសជាតិដូចដែកក្នុងមាត់ច្រើនតែកើតឡើងលើអ្នកមានបញ្ហាច្រាលអាស៊ីតពីក្រពះ និងអ្នកជក់បារីផងដែរ។ ប៉ុន្តែកុំទាន់អាលបារម្ភអី ព្រោះថា វិធីព្យាបាលខាងក្រោមនេះអាចជួយដោះស្រាយបាន៖
ទឹកខ្មេះផ្លែប៉ោម
របស់មួយប្រភេទនេះអាចជួយបំបាត់ការមានរសជាតិដែកៗក្នុងមាត់បានពីររបៀប។ ដំបូងឡើយ វាទៅបន្សាបបាក់តេរីក្នុងមាត់ដែលធ្វើឲ្យមានរសជាតិដែកៗ។ ទីពីរ វានឹងជួយគ្រប់គ្រងការច្រាលទឹកអាស៊ីតក្នុងមាត់ ដែលជាហេតុផលមួយផ្សេងទៀតធ្វើឲ្យមានរសជាតិដែកៗក្នុងមាត់។
ទឹកអំបិល
អ្នកគ្រាន់តែដាក់អំបិលមួយស្លាបព្រាយចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយកូរឲ្យសព។ ចូរប្រើវាដើម្បីលាងសម្អាតក្នុងមាត់។ វាមានប្រសិទ្ធភាពបំបាត់បញ្ហាឈឺបំពង់ក ហើយក៏អាចបំបាត់បញ្ហារសជាតិដែកៗក្នុងមាត់ដែរ។
ទឹកក្រូចឆ្មា
ការញ៉ាំទឹកក្រូចឆ្មាមួយកែវធម្មតាៗអាចជួយបំបាត់រសជាតិដែកៗក្នុងមាត់បានដែរ។ ទឹកក្រូចឆ្មាអាចបន្សាបបាក់តេរី ហើយក៏បង្កើនចំនួនទឹកមាត់ផងដែរ។ យ៉ាងណាមិញ ចូរចៀសវាងធ្វើបែបនេះបើសិនជាមូលហេតុនៃការមានរសជាតិដែកៗក្នុងមាត់គឺជាការច្រាលទឹកអាស៊ីតពីក្រពះ។
តែខ្ញី
បើអ្នកមិនចូលចិត្តទឹកក្រូចឆ្មាក៏មិនអីដែរ ព្រោះអ្នកអាចញ៉ាំតែខ្ញីស្រស់ៗបាន។ បើសិនជាអ្នកមានរសជាតិដែកៗក្នុងមាត់ ធ្វើឲ្យចង់ក្អួត ការញ៉ាំតែខ្ញីអាចជួយបាន។ វាក៏ជួយបំបាត់ការច្រាលទឹកអាស៊ីតនៅក្រពះផងដែរ៕