ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃផ្លែស្ត្របឺរីមានអត្ថប្រយោជន៍ជួយទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភផ្សេងៗបានឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែស្ត្របឺរីប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែស្ត្របឺរីជាប្រចាំ ៖ 

១. គ្រប់គ្រងសម្ពាធឈាម

នោះក៏ព្រោះតែស្ត្របឺរីជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិកាល់ស្យូមដែលជួយកាត់បន្ថយឥទ្ធិពល 
ឬផលប៉ះពាល់នៃជាតិសូដ្យូមក្នុងរាងកាយគ្រប់គ្រងសម្ពាធឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតី។

២. ពង្រឹងប្រព័ន្ធភាពស៊ាំ

ស្ត្របឺរីក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។

៣. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក

ស្ត្របឺរីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលចាំបាច់ក្នុងការទប់ស្កាត់ព្យាបាលអាការៈទល់លាមកដោយរក្សាជាតិទឹកក្នុងរាងកាយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។

៤. ទឹកនោមផ្អែម

ផ្លែឈើប្រភេទនេះមានអង់ទីអុកស៊ីដង់ Anthocyanins ខ្ពស់ដែលធ្វើអោយវាទៅជាពណ៌ក្រហម។ ហើយសារធាតុ Anthocyanins អាចបន្ថយកម្រិតអាំងស៊ុយលីននិងកូឡេស្តេរ៉ុលមិនល្អ។ វាក៏ជួយពង្រឹងដល់សុខភាពបេះដូងនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។

៥. ប្រយុទ្ធប្រឆាំងជំងឺមហារីក

នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C សារធាតុ anthocyanins និង 
ellagic acid ដែលមានលក្ខណៈសម្បត្តិប្រយុុទ្ធប្រឆាំងជំងឺមហារីកជាច្រើនប្រភេទ រួមបញ្ចូលទាំងមហារីកសួត បំពង់អាហារ បំពង់ក មាត់ លំពែង ប្រូស្តាត និងមហារីកពោះវៀនធំ.

៦. កាត់បន្ថយជាតិអាស៊ីតអ៊ុយរិក

ស្ត្របឺរីមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយជួយក្នុងការកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិក។ ស្ត្របឺរីក៏មានប្រសិទ្ធិភាពបន្សាបនូវរាល់ជាតិអាស៊ីតនិងសមាសធាតុគីមីគ្រោះថ្នាក់ក្នុងរាងកាយគួរអោយកត់សម្គាល់ផងដែរ។

៧. ទប់ស្កាត់ជំងឺដាច់សសៃឈាមខួរក្បាល

នោះក៏ព្រោះតែស្ត្របឺរីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម kaempferol quercetin និង anthocyanins ដែលជួយទប់ស្កាត់ការកកើតឡើងនូវកំណកឈាមគ្រោះថ្នាក់ផ្សារភ្ជាប់នឹងជំងឺដាច់សសៃឈាមខួរក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង