ជាធម្មតាស្នាមជាំខៀវលើស្បែកអាចកើតមានឡើងនៅពេលអ្នកបានដើរប៉ះទង្គិចត្រូវវត្ថុអ្វីមួយ ដួល ឬធ្លាក់ជាដើម ប៉ុន្តែពេលខ្លះវាក៏បណ្ដាលមកពីបញ្ហាសុខភាពណាមួយផងដែរ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនថាស្នាមជាំខៀវបណ្ដាលមកពីមូលហេតុអ្វីទេការស្វែងរកនូវវិធីកាត់បន្ថយ ក៏ដូចជាព្យាបាលស្នាមជាំគឺគួរឱ្យចាប់អារម្មណ៍ជាង។ បើទោះជាស្នាមជាំខៀវអាចនឹងបាត់ទៅវិញដោយឯកឯងក៏ពិតមែន ក៏វាត្រូវការរយៈពេលយូរគួរសមដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដែលជួយបំបាត់ស្នាមជាំខៀវលើស្បែកបាកយ៉ាងឆាប់រហ័ស ៖
១. ស្អំទឹកក្ដៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកដបទឹកក្ដៅឧណ្ហៗមួយមកស្អំភ្លាមបន្ទាប់ពីអ្នកសម្គាល់ឃើញស្នាមជាំ
លេចឡើងលើស្បែក។ សីតុណ្ហភាពក្ដៅឧណ្ហៗជួយកាត់បន្ថយឈាមដែលកកក្រោមផ្ទៃនៃស្បែក។ ប្រសិនបើមានការហើមអមមកជាមួយនឹងស្នាមជាំ ចូរចាប់ផ្ដើមស្អំទឹកត្រជាក់ ឬទឹកកកសិន មុននឹងស្អំទឹកក្ដៅ។ ត្រូវប្រាកដថាដបទឹក ឬសីតុណ្ហភាពនៃទឹកមិនខ្ពស់ពេក បើមិនដូច្នោះទេស្បែកអាចនឹងទទួល
រងការរលាក។
២. ប្រទាលកន្ទុយក្រពើ
មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងកាត់បន្ថយការឈឺចាប់ដែលប្រសើរណាស់សម្រាប់ព្យាបាលបំបាត់ស្នាមជាំខៀវលើស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលឬសាច់ប្រទាលកន្ទុយក្រពើស្រស់ត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់។
៣. ជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវកាត់ ឬចិញ្ច្រាំស្លឹកជីវ៉ាន់ស៊ុយប៉ុន្មានស្លឹក រួចយកទៅបិតលើតំបន់ស្បែកជាំខៀវហើយទុកចោលរហូតដល់ស្បែកបឺតយកជាតិទឹកចេញពីជីជាការស្រេច។ ជីវ៉ាន់ស៊ុយមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន K ដែលមានប្រសិទ្ធភាពជួយបំបាត់ការឈឺចាប់និងកាត់បន្ថយការរលាកចាំបាច់ក្នុងការព្យាបាលបំបាត់ស្នាមជាំខៀវ។
៤. សូកូឡា
សូកូឡា មានផ្ទុកនូវសមាធាតុ cocoa bioactive ប្រឆាំងនឹងការរលាក ដែលធ្វើឲ្យវាល្អសម្រាប់ព្យាបាលបញ្ហាស្បែកជាំខៀវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយសូកូឡាមួយចំនួន រួចទុកឲ្យវាចុះត្រជាក់បន្តិចមកត្រឹមក្ដៅឧណ្ហៗ សឹមលាបវាលើស្នាមជាំ រួចយកស្បៃរុំរបួសមករុំពីលើទុកចោលរហូតដល់ស្ងួតសឹមបកចេញជាការស្រេច។
៥. ថ្នាំដុសធ្មេញ
លាបថ្នាំដុសធ្មេញចំនួនសមល្មមលើស្នាមជាំ រួចប្រើបង់រុំរបួសមករុំអោយជិតដើម្បីកុំអោយប្រឡាក់សម្លៀកបំពាក់។ ទុកចោលពេញមួយយប់សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ជាការស្រេច។ អនុវត្តរាល់យប់រហូតទទួលបានលទ្ធផលប្រសើរ៕