អ្នកខ្លះប្រហែលជាគិតថា ការតាំងសមាធិគឺជារឿងល្អសម្រាប់តែអ្នកបួសទេ។ តែតើអ្នកមានដឹងទែថា វាក៏ជាវិធីដ៏ល្អបំផុតសម្រាប់ដោះស្រាយរឿងជាច្រើនក្នុងជីវិតសម្រាប់មនុស្សទូទៅដែរ។ អ្វីដែលល្អនោះគឺថា ការតាំងសមាធិមិនទាមទារឲ្យមានការប្រើប្រាស់ឧបករណ៍អ្វីឡើយ។ វាគ្រាន់តែត្រូវការពេលវេលាអ្នកបន្តិចបន្តួចប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)លើសពីនេះទៅទៀត ការតាំងសមាធិយ៉ាងហោចណាស់ ៥ ទៅ ១០នាទី ម្តងក្នុងមួយថ្ងៃ គឺពិតជាគ្រប់គ្រាន់ណាស់ហើយ។ អ្នកជំនាញនិយាយថា វាគឺជារឿងល្អដែលអ្នកអាចសាកល្បងតាំងសមាធិបែបនេះយ៉ាងហោចណាស់មួយខែដើម្បីទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖

បន្ថយស្រ្តេស

បើសិនជាអ្នកចង់ឲ្យមានផលិតផលការងារ ឬក្តីស្រមៃក្លាយទៅជាការពិត វាពិជារឿងធម្មតាទេដែលអ្នកត្រូវបន្ថយស្រ្តេសចេញពីក្នុងក្បាល។ ជាអកុលស ការស្រ្តេសជាប់ច្រើនថ្ងៃ អាចបង្កជាផលវិបាកដល់សុខភាពផ្លូវកាយ និងចិត្តបាន។ ក្នុងករណីដែលអ្នកមានភាពនឿយហត់ពេញមួយថ្ងៃ ចូរពិចារណាតាំងសមាធិពីរបីនាទីដើម្បីបន្ថយស្រ្តេសអ័រម៉ូនពីក្នុងចរន្តឈាម វាគឺជារឿងល្អបំផុត។ 

រក្សាសម្ពាធឈាមឲ្យនៅធម្មតា

ការដែលស្រ្តេសខ្លាំងពេកអាចធ្វើឲ្យលើសសម្ពាធឈាមបាន។ បើសិនជាអ្នកស្រ្តេសជាប់ អាចនឹងធ្វើឲ្យការលើសសម្ពាធឈាមមិនអាចចុះមកធម្មតាវិញបានឡើយ។ កាលណាអ្នកមានជំងឺលើសសម្ពាធឈាម វានឹងក្លាយជាកត្តានាំឲ្យកើតជំងឺបេះដូងបាន។ 

ស្រកទម្ងន់

វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ការញ៉ាំអាហារច្រើនជាងតម្រូវការ និងមិនបានហាត់ប្រាណទៀងទាត់ អាចបណ្តាលឲ្យឡើងទម្ងន់នោះទេ។ ប៉ុន្តែមិនមាននរណាដឹងថា ស្រ្តេសក៏អាចធ្វើឲ្យធាត់បានដែរ។ ការញ៉ាំអាហារទាំងខ្លួនស្រ្តេស នឹងធ្វើឲ្យងាយឡើងទម្ងន់ណាស់។ ហេតុដូច្នេះហើយទើបការតាំងសមាធិជាទៀងទាត់ អាចសម្រកទម្ងន់បាន។ 

បន្ថយការថប់អារម្មណ៍ និងបាក់ទឹកចិត្ត

សព្វថ្ងៃនេះ មានមនុស្សជាច្រើនក្នុងពិភពលោកនេះកំពុងតែមានបញ្ហាថប់អារម្មណ៍ និងបាក់ទឹកចិត្ត ហើយវាក៏មានមូលហេតុខុសៗគ្នាច្រើនដែរ ប៉ុន្តែភាគច្រើនដោយសារតែជីវិតពោរពេញទៅដោយភាពតានតឹងខ្លាំងពេក។ ដូច្នេះការតាំងសមាធិនឹងជួយបំបាត់ការថប់អារម្មណ៍ និងថប់អារម្មណ៍បាន តាមរយៈបន្ថយស្រ្តេស។

ពង្រឹងដល់ការគេង

រឿងនេះមានប្រយោជន៍ជាពិសេសតែម្តងបើសិនជាអ្នកមិនអាចគេងបានពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់ទេ។ ការដែលតាំងមាធិបានគ្រប់គ្រាន់ វានឹងជួយបន្ធូរអារម្មណ៍ដើម្បីឲ្យលង់លក់ក្នុងសុបិន្តបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការតាំងសមាធិ ក៏អាចជាវិធីដ៏ល្អមួយដែលអ្នកអាចប្រើដើម្បីចៀសវាងការមើលទូរទស្សន៍ លេងហ្គេម ឬលេងបណ្តាញសង្គមឥតប្រយោជន៍ផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង