តើអ្នកដឹងទេថាមានអាថ៌កំបាំងអ្វីខ្លះដែលអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកបាននោះ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីល្បិចមួយចំនួនដែលអ្នកអាចយកទៅអនុវត្តប្រចាំថ្ងៃបាន នោះអ្នកនឹងអាចរស់នៅបានយ៉ាងស្រួល។ តើមានអ្វីខ្លះ?
- ប្រសិនជាអាវរបស់អ្នកមិនប្រយ័ត្នរួចប្រលាក់ខ្លាញ់ អ្នកអាចទុកឱ្យវាស្ងួត បន្ទាប់មកយកសាប៊ូបោកអាវយកមកដាក់ពីលើ រួចញីវាឱ្យខ្លាំង នោះវានឹងបាត់នូវស្នាមនោះហើយ។
- នៅពេលដែលអ្នកធ្វើដំណើរទៅកន្លែងណាមួយដោយត្រូវការដាក់ខោអាវក្នុងវ៉ាលី ហើយអ្នកខ្លាចអាវជ្រួញ អ្នកអាចមូលអាវរបស់អ្នកបាន ដោយមិនត្រូវបត់នោះទេ នោះអាវអ្នកនឹងមិនងាយជ្រួញឡើយក្រោយពេលដែលមូលដាក់ក្នុងនោះ។
- នៅពេលព្រឹកអ្នកអាចឆុងតែបៃតងផឹកបាន អ្នកនឹងអាចមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ។
- ប្រសិនជាជើងអ្នកតែងតែចេញញើសច្រើន អ្នកអាចយកអំបិលលាយជាមួយទឹក រួចយកមកត្រាំជើងអ្នកបាន នោះវានឹងមិនចេញញើសទៀតទេ។
- ក្រោយពេលដែលអ្នកបរិភោគខ្ទឹមសរួច អ្នកអាចផឹកទឹកដោះគោបាន ព្រោះវាអាចបំបាត់ក្លិនមាត់អ្នកបាន។
- ដបជ័រនៅពេលដែលអ្នកទុកយូរ ហើយពិបាកបើក អ្នកអាចយកវាទៅដាក់ក្នុងទូរទឹកកក នោះវានឹងងាយបើកវិញជាមិនខាន។
- នារីមិនគួរទទួលទានទឹកតែនៅដំណាក់កាលទាំង៥ដូចជា ៖ ពេលមករដូវ ពេលមានផ្ទៃពោះ ពេលជិតសម្រាលកូន ពេលសម្រាលកូនរួច និងពេលអស់រដូវ។
- នៅពេលដែលអ្នកលាងចាន អ្នកអាចដាក់ក្រូចឆ្មារ ឬទឹកខ្មេះក្នុងទឹកនោះ វានឹងជួយកាត់ក្លិនមិនល្អនៅក្នុងចាននោះបាន។
- ក្រោយពេលដែលអ្នកប្រើទឹកអប់អស់ អ្នកមិនត្រូវបោះចោលដបនោះទេ អ្នកអាចបើកគំរប រួចដាក់វាក្នុងទូរខោអាវអ្នក វានឹងធ្វើឱ្យខោអាវអ្នកមានក្លិនក្រអូប។
- ក្រោយពេលដែលអ្នកបរិភោគសាច់រួច អ្នកមិនត្រូវផឹកតែនោះទេ ព្រោះវាអាចធ្វើឱ្យថ្លើមអ្នកមានខ្លាញ់បាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855