អ្វីដែលអ្នកទទួលទានគឺសំខាន់ណាស់កំឡុងពេលមានផ្ទៃពោះ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានអាហារនិងភេសជ្ជៈមិនត្រឹមត្រូវក្នុងរយៈពេលនេះអាចបង្កើនហានិភ័យនៃបញ្ហជាច្រើនគួរអោយព្រួយបារម្ភ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីភេសជ្ជៈដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន ៖ 

១. ទឹកធម្មតា

ការទទួលទានទឹកគ្រប់គ្រាន់ក្នុងកំឡុងពេលមានផ្ទៃពោះមិនត្រឹមតែជួយដល់ការផលិតទឹកដោះរបស់រាងកាយនិងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាសុខភាពនៃកោសិកាគ្រាប់ឈាមផងដែរ។ 

២. ទឹកដូង

ភេសជ្ជៈធម្មជាតិនេះប្រសើរណាស់សម្រាប់ស្ត្រីមានផ្ទៃពោះដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុ isotonic ធម្មជាតិជួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ទឹកដូងក៏ជាប្រភពដ៏ប្រសើរនៃជាតិអេឡិចត្រូលីត្រផងដែរ។ ការទទួលទានទឹកដូងថែមទាំងជួយដល់ដំណើរការនៃការផលិតទឹកដោះទៀតផង។

៣. ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើស្រស់ៗដូចជា ទឹកក្រូច ទឹកឪឡឹក និងទឹកម្នាស់សុទ្ធតែមានផ្ទុកសម្បូរទៅដោយជាតិសសៃ រួមទាំងវីតាមីន C ដែលជួយសម្រួលដល់ការសម្រាល។ សារធាតុចិញ្ចឹមក្នុងទឹកផ្លែឈើស្រស់ក៏មានប្រយោជន៍ចំពោះប្រព័ន្ធភាពស៊ាំរបស់ទារកក្នុងផ្ទៃផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកផ្លែឈើដែលអ្នកទទួលទានគឺចម្រាញ់ចេញពីផ្លែឈើសុទ្ធ និងធម្មជាតិ ១០០ភាគរយ។

៤. ទឹកបន្លែស្រស់

សម្រាប់ស្ត្រីជាម្ដាយដែលមិនចង់ទទួលទានបន្លែ ប៉ុន្តែចង់ទទួលបានអត្ថប្រយោជន៍ពីវា គឺអាចសាក
ល្បងធ្វើទឹកបន្លែស្រស់ដើម្បីទទួលទានជំនួសវិញ។

៥. ទឹកដោះគោស្រស់

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន B12 និងកាល់ស្យូម ព្រមជាមួយសារធាតុចិញ្ចឹមល្អៗផ្សេងទៀតដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។ 

៦. ទឹកក្រូចឆ្មារ

ទឹកក្រូចឆា្មរជាប្រភពដ៏ប្រសើរនៃវីតាមីន C ហើយនៅពេលទទួលទានបែបត្រជាក់ភេសជ្ជៈនេះនឹង
ជួយរាងកាយរក្សាជាតិទឹក។ ទឹកក្រូចឆ្មារក៏មានប្រសិទ្ធិភាពរំងាប់សសៃប្រសាទបន្ទាប់ពីអាការៈចាញ់ផងដែរ៕