ការពុលដោយសារចលនា ចង់សម្តៅទៅលើ ការពុលឡាន ពុលទូក ឬពលយន្តហោះ ដោយសារតែរាងកាយស្ថិតក្នុងសភាពមួយដែលរងការធ្វើចលនាខណៈពេលកំពុងតែនៅស្ងៀម។ អ្នកដែលពុលដោយសារតែចលនា ប្រហែលជាអាចមានអាការៈចង្អោ ក្អួត វិលមុខ ឬឈឺក្បាល ជាមួយគ្នានឹងអាការៈផ្សេងៗជាច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីបង្ការការពុលដោយសារតែចលនានេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- កុំអានអក្សរខណៈពេលកំពុងតែធ្វើដំណើរ
- ចូរសម្រាកក្បាល ដោយដាក់ក្បាលអឹបនឹងខ្នងកៅអី ឬជញ្ជាំង
- បើកខ្យល់ម៉ាស៊ីនត្រជាក់បាញ់ចំមុខ
- កុំជក់បារី
- ចូរចៀសវាងគ្រឿងស្រវឹង និងញ៉ាំអាហារច្រើនៗ ឬអាហារសម្បូរខ្លាញ់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភ្នែកមើលទៅមុខឲ្យត្រង់៕