ស្រ្តីដែលមករដូវមិនទៀងទាត់ ឬមិនមករដូវសោះប្រហែលជាជួបបញ្ហាក្រពេញអូវ៉ែមានគីសច្រើនគ្រាប់ហើយ ឬហៅថា PCOS។ ស្រ្តីដែលមានជំងឺបែបនេះ គឺដោយសារតែមានការផលិតអ័រម៉ូនភេទប្រុស Androgen ច្រើនជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីប្រហែល ៥០ភាគរយគឺធាត់ ឬធាត់ជ្រុល នៅពេលមានជំងឺ PCOS នេះ។ អាការៈរបស់វាវិញអាចមានដូចជា កើតមុន ទំពែកក្បាលដូចបុរស និងដុះរោមខ្លួនច្រើន។ បើសិនជាមិនបានគ្រប់គ្រងជំងឺនេះល្អទេ វានឹងនាំឲ្យកើតមហារីកអង់ដូម៉ែត្រ លើសសម្ពាធឈាម បញ្ហាបេះដូង ឬទឹកនោមផ្អែមទៀត។ ហេតុដូច្នេះហើយ យកល្អគួរតែធ្វើការគ្រប់គ្រងជំងឺ PCOS នេះឲ្យមានប្រសិទ្ធភាពជាមួយនឹងការផ្លាស់ប្តូររបបអាហារដូចខាងក្រោម៖

ញ៉ាំកាបូអ៊ីដ្រាតជាមួយខ្លាញ់ ឬប្រូតេអ៊ីន

នេះគឺជារឿងដ៏សំខានបំផុតមួយដែលអ្នកត្រូវពិចារណានៅពេលមានជំងឺ PCOS ដែលត្រូវការញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតជាមួយនឹងប្រូតេអ៊ីន ឬខ្លាញ់។ របបអាហារនេះនឹងជួយបង្ការកុំឲ្យអាំងស៊ុយលីនឡើងខ្លាំង និងបន្ថយល្បឿននៃការរំលាយអាហារ។ វត្តមានរបស់ខ្លាញ់ និងប្រូតេអ៊ីនក្នុងរបបអាហារ អាចរក្សាជាតិស្ករក្នងុឈាមនៅធម្មតា និងឆ្អែតបានយូរ។ 

ញ៉ាំអាហារសម្បូរអូមេហ្គាបី

ការញ៉ាំអាហារបែបនេះនឹងបន្ថយចំនួនអ័រម៉ូនតេស្តូស្តេរ៉ូន។ អូេមហ្គាបីក៏ជួយការពារបេះដូងពីជំងឺ និងបន្ថយចំនួនអ័រម៉ូន Androgen ផងដែរ។ ចាប់តាំងពីអ័រម៉ូនតេស្តូស្តេរ៉ូនធ្វើឲ្យដុះរោមច្រើនៗ និងកើតមុនមក ការញ៉ាំអាហារសម្បូរខ្លាញ់អូមេហ្គាបី អាចជួយការពារអ្នកពីការឡើងច្រើនជ្រុលនៃអ័រម៉ូន Androgen បាន។ ចូរពញយាយាមញ៉ាំត្រីសាលម៉ុង ឬគ្រាប់ល្ងរឲ្យបានច្រើន។ 

ញ៉ាំអាហារតិចៗ

ស្រ្តីដែលមានជំងឺ PCOS គួរតែព្យាយាមញ៉ាំអាហារតិចៗ ដោយសារតែជំងឺនេះអាចធ្វើឲ្យញ៉ាំអាហារច្រើនៗឥតប្រយោជន៍ ដែលនាំឲ្យធាត់ខ្លាំងបាន។ ហេតុផលមួយទៀតដែលត្រូវញ៉ាំតិចៗនេះដែរ គឺកុំឲ្យជាតិស្ករឡើងខ្ពស់បាន។ ដំណឹងល្អនោះគឺថា អាហារមិនបាច់រៀបចំល្អពេកឡើយ គ្រាន់តែធម្មតាៗគឺគ្រប់គ្រាន់នឹងរក្សាថាមពលក្នុងខ្លួនបានហើយ។ 

ញ៉ាំអាហារមានពណ៌ចម្រុះ

នៅពេលនិយាយដល់ការជ្រើសរើសអាហារញ៉ាំ ចូរគិតអំពីអាហារមានពណ៌ចម្រុះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរបន្ថែម ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សាច់សុទ្ធ គ្រាប់ធញ្ញជាតិ ព្រមទាំងគ្រាប់ផ្លែឈើក្នុងរបបអាហារដោយសារតែវាត្រូវបានគេដឹងថា ជាជីវជាតិសំខាន់ដែលកាត់បន្ថយឥទ្ធិពលរបស់ជំងឺ PCOS បានច្រើនបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង