មានថ្នាំព្យាបាលដោយមិនបាច់មានវេជ្ជបញ្ជាច្រើនណាស់ដែលអាចប្រើលើជំងឺស្រែងបាន។ ប៉ុន្តែបើសិនជាអ្នកចង់ការពារវាកុំឲ្យកើតឡើងទៀត វិធីសាស្រ្តដ៏ល្អបំផុតគឺត្រូវផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកគួរតែចៀសវាង បើសិនជាមិនចង់ឲ្យជំងឺស្រែងកាន់តែធ្ងន់ធ្ងរជាងមុនទេ៖
ស្រ្តេសជាប់
ស្រ្តេសគឺជាមូលហេតុញឹកញាប់បំផុតនៃការធ្វើទុក្ខរបស់ជំងឺស្រែងលើស្បែក។ លើលោកនេះគ្មាននរណាដែលមិនចេះស្រ្តេសនោះទេ ប៉ុន្តែបើសិនជាអ្នកដឹងថាខ្លួនឯងកំពុងតែស្រ្តេសហើយ យកល្អគួរតែព្យាយាមកាន់តែបន្ថយវា តាមរយៈការហាត់ប្រាណ ស្តាប់ចម្រៀង ឬលំហែកាយឲ្យបានច្រើនវិញទៅ។
ជក់បារី
ជាតិពុលជាច្រើនដែលមានក្នុងផ្សែងបារីអាចបង្កជាការរលាក រហូតដល់បង្កជាការធ្វើទុក្ខកាន់តែខ្លាំងដល់ជំងឺស្រែងដែលកំពុងតែមានស្រាប់ក្នុងខ្លួនផង។ ការជក់បារីមិនត្រឹមតែធ្វើទុក្ខដល់ជំងឺស្រែងទេ តែវាក៏មានផលប៉ះពាល់ដល់សុខភាពជាច្រើនទៀតផងដែរ។ វាគ្មានអ្វីដែលជាអាថ៌កំបាំងឡើយដែលថា ទម្លាប់នេះធ្វើឲ្យកើតមហារីកសួត និងជំងឺបេះដូង។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
គ្រឿងស្រវឹងមិនខុសគ្នានឹងការជក់បារីឡើយ គឺពោរពេញទៅដោយជាតិពុល ដែលបង្កជាការរលាក។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗ អាចនាំឲ្យជំងឺស្រែងកាន់តែធ្ងន់ធ្ងរបាន។ ក្រៅពីធ្វើទុក្ខជំងឺស្រែង វានឹងធ្វើឲ្យស្បែកស្ងួតខ្លាំងដោយសារតែត្រូវនោមច្រើនដង។ យកល្អគួរតែផ្តាច់គ្រឿងស្រវឹងតែម្តងទៅបើសិនជាមិនចង់ធ្វើទុក្ខជំងឺស្រែងទេ។
ញ៉ាំអាហារលឿន
អាហារលឿនថ្វីត្បិតតែឆ្ងាញ់ និងស្រួលរកមែន តែវាអាចធ្វើឲ្យជំងឺស្រែងធ្វើទុក្ខដល់ជីវិតអ្នកបាន ដោយសារតែគ្រឿងផ្សំនៃអាហារទាំងនេះផ្ទុកទៅដោយសារធាតុជំរុញដល់ការរលាក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីអាហារលឿន អាហារកៃឆ្នៃក៏មានឥទ្ធិពលដូចគ្នាផងដែរ៕