ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលដែលមានផ្ទៃពោះបាន៨ខែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកពរពោះបាន៨ខែ អ្នកនឹងចូលចិត្តចូលបន្ទប់ទឹក ព្រោះនៅពេលនេះ អ្នកនឹងអាចនោមច្រើន។ ដូចនេះ អ្នកមិនគួរខ្លាចចូលបន្ទប់ទឹកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។
  2. អ្នកម្តាយនឹងចាប់ផ្តើមមានដង្ហើមខ្លី ដោយត្រូវការកម្លាំង ដើម្បីដកដង្ហើម ព្រោះស្បូនអ្នកកំពុងតែរីកធំ។ ដូចនេះ អ្នកមិនគួរខ្លាចទេ ព្រោះអាការៈនេះ អាចនឹងបាត់ក្រោយពេលដែលអ្នកសម្រាលកូនរួច។
  3. នៅពេលដែលអ្នកបាន៨ខែ អ្នកនឹងមានអារម្មណ៍ថាទ្វារមាសតែងសើមជានិច្ច។ នេះជារឿងធម្មតាទេ ព្រោះអ្នកជិតដល់ខែកើត។ ដូចនេះ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរខោក្នុងអ្នក ហើយលាងសម្អាតខោនោះឲ្យស្អាត ហើយហាលក្រោមពន្លឺថ្ងៃ ដើម្បីសម្លាប់មេរោគ។ ជាពិសេស អ្នកក៏គួរតែប្រើទឹកក្តៅអ៊ុនៗដើម្បីលាងសម្អាងទ្វារមាសអ្នកដែរ ដើម្បីសម្លាប់មេរោគ។
  4. ចុងក្រោយ អ្នកនឹងមានអារម្មណ៍ថា ពោះអ្នកតែងរឹងមួយដុំ ប៉ុន្តែកើតក្នុងរយៈពេលខ្លី កម្លាំងខ្សោយ ហើយងាយបាត់ទៅវិញលឿន។ អាការៈបែបនេះ អាចរក្សារហូតដល់មុនពេលសម្រាល។ ប៉ុន្តែពេលដែលស្បូនអ្នកបើកចាប់ពី១០ដងឡើងទៅរៀងរាល់មួយម៉ោងម្តង អ្នកគួរតែទៅមន្ទីរពេទ្យ ព្រោះអ្នកជិតកើតហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)