A pregnant Caucasian woman is indoors in a doctor's office. Her female doctor is wearing medical clothing. The woman is holding her stomach which the doctor writes on a clipboard.
Join with Health.com.kh on Telegram

ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអ្នកគួរតែប្រយ័ត្ន ហើយទៅមន្ទីរពេទ្យជាបន្ទាន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលទ្វាមាសរបស់អ្នកចេញឈាម ឬហូរទឹកដែលមិនអាចទប់បាន មិនថាក្នុងដំណាក់កាលមានផ្ទៃពោះណាទេ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចៀសវាងពីការកើតមានគ្រោះថ្នាក់ផ្សេងៗដែលអាចធ្វើឲ្យអ្នកស្តាយក្រោយបាន។
  2. នៅពែលដែលកូនក្នុងផ្ទៃកាត់បន្ថយការកម្រើក ឬកម្រើកតិចជាងមុន អ្នកគួរតែប្រយ័ត្ន ព្រោះនេះជាមុខសញ្ញាបង្ហាញអ្នកថា កូនក្នុងផ្ទៃកំពុងតែមានគ្រោះថ្នាក់ហើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីអាចចៀសវាងពីការបាត់បង់កូន។
  3. នៅពេលដែលស្បូនអ្នកបើក អ្នកនឹងអាចកើតមានអាការៈឈឺពោះ ហើយអាចនឹងឈឺញាប់ពេលដែលបើកដល់កម្រិតដែលត្រូវកើត។ ដូចនេះ ពេលដែលអ្នកដឹងថាដល់ខែ អ្នកគួរតែប្រយ័ត្នពីការឈឺពោះនេះ ដោយពេលដែលមានអារម្មណ៍ថាឈឺខុសពីធម្មតា អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យជាបន្ទាន់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)