មនុស្សស្រីភាគច្រើនតែងតែមានអាការ:ឈឺពោះនៅពេលមករដូវ។តើមានវីធីអ្វីដើម្បីដោះស្រាយបញ្ហានេះ?

  1. ពិសារថ្នាំវិតាមីន ព្រោះសារធាតុវិតាមីនអាចជួយបន្ថយភាគឈឺចាប់បាន យកល្អពិសារក្រោយពេលបាយរៀងរាល់ថ្ងៃ។ ជាពិសេសចំពោះអ្នកដែលខ្វះកាស្យូម។
  2. មិនពិសារជាតិកាហេ្វអ៊ីនដូចជាកាហ្វេ តែ​ កូកាជាដើម ព្រោះវាអាចធ្វើឲ្យសរសៃប្រសាទដើរមិនប្រក្រតី ជាហេតុធ្វើឲ្យរដូវមកមិនត្រឹមត្រូវទើបឈឺពោះ។
  3. មិនអាចពិសារស្រាបានឡើយ បើចងពិសារបំផុតមិនអាចទប់បាន អាចពិសារពីមួយកែវឬពីរកែវ។
  4. រក្សាភាពកក់ក្តៅ ដោយត្រូវតែរក្សាភាពកក់ក្តៅក្នុងខ្លួនជានិច្ច(ផឹកទឹកក្តៅ)ព្រោះវាធ្វើឲ្យរដូវមកស្រួល។ បើនៅតែឈឺអ្នកអាចយកទឹកក្តៅមកស្អំពោះបាន។
  5. អ្នកអាចហាត់ប្រាណ នៅពេលដែលជិតដល់ថ្ងៃមករដូវដោយអ្នកអាចដើរឬហាត់ប្រាណតាមបែបផ្សេងៗបាន​ ព្រោះវាអាចជួយបំបាត់អាការៈឈឺចុកចាប់បាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង