ការឆុងទឹកដោះគោមើលទៅមានភាពងាយស្រួល ប៉ុន្តែតាមពិតទៅវាមានចំនុចជាច្រើនដែលអ្នកត្រូវតែកត់សម្គាល់ ព្រោះបើអ្នកមិនប្រយ័ត្ន នោះកូននឹងអាចមានគ្រោះថ្នាក់បានក្រោយពេលដែលបៅរួច។ តើមានរបៀបដូចម្តេចខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សីតុណ្ហភាព

ឆ្លងកាត់តាមអង្គការWTOបានឱ្យដឹងថា ត្រូវតែប្រើទឹកដែលមានសីតុណ្ហភាពចាប់ពី៧០អង្សាសេឡើងលើ(ទឹកដែលដាំពុះរួច)ដើម្បីឆុងឱ្យកូន ទើបវាមិនធ្វើឱ្យពោះវៀនកូនមានជំងឺឆ្លង ម្យ៉ាងទៀតវាថែមទាំងអាចរក្សាសារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះគោបាន ប៉ុន្តែ៧០អង្សាសេបើនិយាយចំពោះកុមារដែលមានអាយុក្រោមមួយឆ្នាំគឺវាក្តៅពេក ដូចនេះអ្នកអាចទុកដល់វាត្រឹម៣០ទៅ៤០អង្សាសេ រួចសាកលើដៃអ្នកសិន ទើបឱ្យកូនបៅ។

ម្សៅទឹកដោះគោ

នៅពេលដែលអ្នកឆុងឱ្យកូនបៅ អ្នកត្រូវតែអានសេក្តីណែនាំដែលមានលើកំប៉ុងឱ្យបានល្អិនល្អន់ជាមុនសិន ហើយពេលដែលឆុងត្រូវតែដាក់ទឹកមុន ទើបឆុងចេញមកមិនមានលក្ខណៈខាប់ពេក ដែលអាចធ្វើឱ្យកូនរាកបាន។

ទឹក

នៅពេលដែលអ្នកប្រើទឹកទៅដាំដើម្បីឆុងឱ្យកូន អ្នកត្រូវតែយកវាទៅច្រោះឱ្យស្អាតសិន ព្រោះទឹកទាំងនោះតែងតែមានមេរោគ ទោះបីជាគេច្រោះរួចមកហើយ ប៉ុន្តែអ្នកត្រូវតែច្រោះម្តងទៀតទើបមិនប៉ះពាល់ដល់សុខភាពកូនពេលដែលយកមកប្រើប្រាស់។

វិធីក្រឡុក

នៅពេលដែលអ្នកដាក់ទឹក និងម្សៅទឹកដោះគោរួច អ្នកត្រូវតែបង្វិលទៅស្តាំ និងឆ្វេង ​ហើយបង្វិលមួយជុំ ដោយមិនត្រូវប្រើវិធីក្រឡុកចុះឡើងនោះទេ ព្រោះវាអាចចេញពពុះច្រើន ដែលអាចប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ក្រោយពេលដែលបៅរួច៕

បញ្ជាក់ ៖ ថ្វីត្បិតតែវាមានអត្ថប្រយោជន៍ច្រើនមែន ប៉ុន្តែអ្នកដែលមានជំងឺក្រះ និងពោះវៀន មិនត្រូវបរិភោគច្រើនឡើយ បើពិសារច្រើន វាអាចប៉ះពាល់ដល់ភ្នែករបស់អ្នក ហើយប្រសិនជាបរិភោគជាមួយទឹកឃ្មុំ ពុទ្ធ្រាក្រហម វានឹងប្រតិកម្ម អាចធ្វើឱ្យអ្នកពុលបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)