ឆ្នាំទាំង៤ខាងក្រោមនេះ ឲ្យតែខិតខំពុះពារគ្រប់ឧបសគ្គ នោះអ្នកនឹងអាចចេញមុខមាត់នៅថ្ងៃណាមួយជាមិនខានឡើយ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះ មិនថាធ្វើរឿងអ្វីទេ សុទ្ធតែចង់បានលទ្ធផលល្អ។ គេជាមនុស្សដែលមិនងាយចុះចាញ់នឹងភាពលំបាកឡើយ។ នៅពេលដែលគេជួបនឹងបញ្ហា គេតែងតែរកមធ្យោបាយដើម្បីដោះស្រាយ ដោយមិនមែនគេចវេសឡើយ។ ម្យ៉ាងទៀតអ្នកដែលកើតនៅឆ្នាំនេះជាមនុស្សឆ្លាត និងរឹងមាំ។ ដូចនេះគេជាមនុស្សដែលអាចក្តោបក្តាប់អំណាចនៅថ្ងៃណាមួយ។

ឆ្នាំកុរ

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សសុទិដ្ឋិនិយម។ អ្នកទាំងនោះនៅពេលដែលជួបនឹងរឿងអ្វីមួយ គេតែងតែប្រើចិត្តធម្មតាទៅដោះស្រាយ។ ដោយសារតែចរិកបែបនេះទើបធ្វើឲ្យអ្នកដែលកើតនៅឆ្នាំនេះអាចសម្រេចជោគជ័យក្នុងការដោះស្រាយបញ្ហាលំបាកគ្រប់បែបយ៉ាង។ ជាងនេះទៅទៀតគេនឹងអាចក្លាយជាមនុស្សដែលរឹងមាំម្នាក់នៅពេលដែលគេឆ្លងកាត់ព្យុះភ្លៀងទាំងនោះ។ ឲ្យតែគេអាចរក្សាចិត្តបែបនេះខិតខំធ្វើការងារ នោះគេនឹងអាចក្លាយជាអ្នកដែលលេចធ្លោនៅថ្ងៃណាមួយជាមិនខាន។

ឆ្នាំមមែ

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តទន់ភ្លន់ និងចិត្តល្អ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានមិត្តច្រើន ជាហេតុដែលធ្វើឲ្យមានមនុស្សជាច្រើនមកជួយនៅពេលដែលគេមានទុក្ខលំបាក។ ជាងនេះទៅទៀតគេក៏មានអ្នកតាមជួយពីក្រោយដែរ ហើយបូកនឹងការខិតខំពុះពាររបស់ខ្លួន នោះគេនឹងអាចក្លាយជាអ្នកឈ្នះនៅចុងបញ្ចប់។

ឆ្នាំរោង

អ្នកដែលកើតនៅឆ្នាំនេះមានពេលខ្លះគេមិនចូលចិត្តរកលុយឡើយ អាចនិយាយបានថាគេជាមនុស្សដែលខ្ជិល។ ប៉ុន្តែនៅពេលដែលគេដឹងថាលុយគឺសំខាន់ គេនឹងខិតខំរកជាមិនខាន។ ទោះបីជាក្នុងរយៈពេលនៃការរកលុយមានឧបសគ្គយ៉ាងណាក៏ដោយ ក៏គេអាចដោះស្រាយដោយងាយដែរ។ ដូចនេះគេអាចក្លាយជាអ្នកដែលដឹកនាំអ្នកដទៃនៅថ្ងៃណាមួយជាមិនខាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)