កំពុងមានបញ្ហានឹងស្នាមផ្លែលើសាច់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! អ្នកអាចកម្ចាត់ស្នាមផ្លែសាច់បានយ៉ាងឆាប់រហ័សដោយគ្រាន់តែអនុវត្តតាមរូបមន្តបែបធម្មជាតិមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗបំបាត់ស្នាមផ្លែលើសាច់ ៖

១. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់ផ្ទាល់លើស្នាមផ្លែជាប្រចាំរហូតទទួលបានលទ្ធ
ផលគាប់ចិត្ត។

២. ប្រទាលកន្ទុយក្រពើ

មានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន E ដែលជួយព្យាបាលស្នាមផ្លែបានយ៉ាងប្រសើរ។
ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើលើស្នាមផ្លែជាប្រចាំ។ 

៣. ថ្នាំអាស្ពីរីន

គ្រាន់តែកិនថ្នាំអាស្ពីរីន ២ ឬ ៣ គ្រាប់អោយម៉ដ្ឋ។ បន្ថែមទឹកចូលបន្តិចអោយក្លាយជាល្បាយខាប់ៗ រួចលាបលើស្នាមផ្លែនិងលាងសម្អាតចេញជាមួយទឹកធម្មតានៅពេលស្ងួតជាការស្រេច។

៤. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកឃ្មុំជាប្រចាំលើស្នាមផ្លែរហូតទទួលបានលទ្ធផល​​​ប្រសើរ។

៥. ទឹកខ្មេះផ្លែប៉ោម

មានប្រសិទ្ធិភាពកាត់បន្ថយទំហំនៃស្នាមផ្លែ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកខ្មេះផ្លែប៉ោមលើស្នាមផ្លែដោយផ្ទាល់តែម្ដង។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃ។ ក្រោយមកប៉ុន្មានសប្តាហ៍អ្នកនឹងសម្គាល់ឃើញភាពខុសប្លែកជាមិនខាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង