មនុស្សយើងភាគច្រើនចំណាយលុយទាំងដុំៗទៅលើផលិតផលថែរក្សាស្បែកណាដែលពពាយនាយថា អាចជួយឲ្យស្បែកភ្លឺរលោង និងស្រស់ស្អាត។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អអ្នកគួរតែព្យាយាមជ្រើសរើសអាហារទាំងឡាយណាដែលសម្បូរជីវជាតិដើម្បីជួយដោះស្រាយបញ្ហាស្បែកពីខាងក្នុងមកវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកចង់ទទួលបានស្បែកស្រស់ស្អាតតាមបែបធម្មជាតិ អ្នកត្រូវតែគិតឡើងវិញម្តងទៀតទៅលើអាហារដែលអ្នកកំពុងតែញ៉ាំ និងចាប់ផ្តើមបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃទៅ។

ផ្លែប័រ

ខ្លាញ់ផ្តល់សុខភាពដែលអ្នកនឹងទទួលបានពីផ្លែឈើមួយនេះ នឹងជួយបង្គ្រប់ជាតិទឹកដល់ស្បែគផង និងថែរក្សភ្នាស់កោសិកាស្បែកកាន់តែល្អ។ វាក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន C, K, B6 និង E ដែលជាអង់ទីអុកស៊ីដង់ប្រឆាំងនឹងការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាលសេរីក្នុងខ្លួន។ 

ស៊ុត

ការញ៉ាំស៊ុតនៅពេលព្រឹកពិតជារឿងល្អណាស់សម្រាប់ស្បែក ដោយសារតែប្រូតេអ៊ីនដែលវាមាននឹងជួយជួសជុលដល់កោសិកាជាច្រើនក្នុងរាងកាយបាន។ ក្រៅពីនេះ ការញ៉ាំស៊ុតនឹងទទួលបានសារធាតុ Biotin ដែលជួយការពារអ្នកពីបញ្ហាស្ងួតស្បែកបាន។ 

ប៉េងប៉ោះ

ការផ្សំចូលគ្នានឹងប៉េងប៉ោះនិងប្រេងអូលីវ ត្រូវបានគេរកឃើញថា ជួយបង្ការការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ហើយវាក៏ល្អក្នុងការទទួលទានដែរ។ ប៉េងប៉ោះមិនត្រឹមតែត្រូវបានគេស្គាល់ថាមានសារធាតុ Lycopene ទេ តែវាក៏សម្បូរសារធាតុ Carotenoids ដែលអាចការពារស្បែកពីការខូចខាតដោយសារតែរ៉ាឌីកាលសេរីទៀតផង។ 

ប្រូខូលី

ការញ៉ាំបន្លែអាចផ្តល់ភាពអស្ចារ្យច្រើនដល់សុខភាពទូទៅ ហើយបន្លែដ៏ពិសេសមួយនឹងជួយស្បែកមើលទៅអស្ចារ្យ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប្រូខូលីផ្ទុកទោដោយវីតាមីន A, C និងស័ង្គសី ដែលសុទ្ធតែជាតម្រូវការសម្រាប់ជំរុញដល់ភាពមានសុខភាពល្អ និងស្រស់ស្អាតរបស់ស្បែកទាំងអស់។ វាក៏ជួយទប់ស្កាត់ការកើតជំងឺមហារីកថែមទៀតផង៕

Loading...