ការវិលមុខមិនមែនជាជំងឺទេ តែវាគឺជាអាការៈនៃជំងឺណាមួយក្នុងខ្លួន។ ហើយការវិលមុខក៏មានច្រើនប្រភេទដែរ។ តែប្រភេទវិលមុខដែលកើតឡើងញឹកញាប់បំផុតនោះគឺ Benign Positional Paroxysmal Vertigo ឬ BPPV ដែលបង្កឡើងដោយការកកកុញអ្វីមួយក្នុងត្រចៀកខាងក្នុង ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍តុល្យភាពរបស់រាងកាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកយល់ថា ខ្លួនឯងវិលមុខ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។ ប៉ុន្តែខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃដែលនាំឲ្យការវិលមុខកាន់តែធ្ងន់ធ្ងរ៖

ជីវិតមានភាពស្រ្តេសខ្លាំង

អ្នកវិទ្យាសាស្រ្តបាននិយាយថា ការដែលស្រ្តេសខ្លាំង អាចរំខានដល់សុខភាពផ្លូវកាយ និងចិត្ត។ ការដែលស្រ្តេសខ្លាំងពេកក៏ធ្វើទុក្ខកាន់តែខ្លាំងនឹងជំងឺមួយដែលធ្វើឲ្យវិលមុខដែរនោះគឺ Meniere’s Disease។ បើសិនជាជីវិតរស់មានតែភាពតានតឹងទេ អ្នកគួរតែធ្វើសកម្មភាពទាំងឡាយណាដែលអាចបំបាត់ស្រ្តេសទៅ ដូចជា ម៉ាស្សា ស្តាប់ចម្រៀង ឬហាត់ប្រាណជាដើម។ 

គេងមិនលក់

ការដែលគេងបាន ៧ ទៅ៩ម៉ោងគឺជាអ្វីដែលគ្រូពេទ្យណែនាំឲ្យធ្វើ។ ការដែលមិនអាចគេងបានចំនួនប៉ុណ្ណេះទេ វានឹងប៉ះពាល់ដល់អារម្មណ៍ ខូចមុខងារឆ្លាតវៃ ខ្សោយប្រព័ន្ធភាពស៊ាំ ឬខ្សោយផ្លូវភេទជាដើម។ តែវាក៏អាចធ្វើឲ្យការវិលមុខកាន់តែធ្ងន់ធ្ងរដែរ។ 

មិនបានប៉ះពាល់ពន្លឺព្រះអាទិត្យ

តាមការសិក្សាជាច្រើនបានឲ្យដឹងថា អ្នកដែលមានបញ្ហាវិលមុខ BPPV ដោយសារតែការកង្វះវីតាមីន D។ នេះជាហេតុផលមួយដែលអ្នកត្រូវការចំណាយពេលពីរបីនាទីនៅក្រៅផ្ទៃមុនម៉ោង ១០ព្រឹក និងក្រោយម៉ោង ៤ល្ងាច ដើម្បីទទួលវីតាមីន D ពីពន្លឺព្រះអាទិត្យ។ បើសិនជាអ្នកចេះតែមិនប៉ះពាល់ពន្លឺព្រះអាទិត្យដោយសារតែខ្លាចខូចស្បែក អ្នកអាចទទួលបានវីតាមីន D ពីស៊ុត ថ្លើមសត្វ និងត្រីបាន។ 

មិនបានញ៉ាំទឹកគ្រប់គ្រាន់

យើងគ្រប់គ្នាដឹងហើយថា ការញ៉ាំទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃគឺជារឿងល្អសម្រាប់ទប់ស្កាត់ការទល់លាមក។ ប៉ុន្តែអ្នកមានដឹងទេថា ការញ៉ាំគ្រប់គ្រាន់ក៏អាចជួយគ្រប់គ្រងការវិលមុខបានដែរ។ ករណីខ្លះ ការខ្សោះជាតិទឹកធម្មតាៗក៏ធ្វើឲ្យវិលមុខដែរ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់រាល់ថ្ងៃហើយ។ 

ញ៉ាំគ្រឿងស្រវឹងច្រើនពេក

ការញ៉ាំគ្រឿងស្រវឹងច្រើនពេកមិនមែនជារឿងល្អឡើយបើសិនជាអ្នកកំពុងតែវិលមុខ។ ការពិតមួយនោះគឺថា វាមានសារធាតុបញ្ចុះទឹកនោម ដែលនាំឲ្យរាងកាយកាន់តែខ្សោះជាតិទឹក និងបង្កឲ្យការវិលមុខកាន់តែខ្លាំងផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អបុរសអាចញ៉ាំគ្រឿងស្រវឹងបានពីរកែវ ខណៈពេលដែលស្រ្តីបានមួយកែវក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង