អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការមួយថា ការញ៉ាំទឹកប៉េងប៉ោះដែលគ្មានជាតិប្រៃអាចជួយបញ្ចុះកូឡេស្តេរ៉ុល និងសម្ពាធឈាមលើមនុស្សធំដែលកំពុងតែប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាម។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Food Science and Nutrition ហើយអ្នកស្រាវជ្រាវសុទ្ធតែមកពីសាកលវិទ្យាល័យ Tokyo Medical and Dental University ក្នុងប្រទេសជប៉ុន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពួកគេបានធ្វើការពិនិត្យទៅលើមនុស្សប្រមាណ ៥០០នាក់ ដោយស្រ្តីមាន ២៩៧នាក់ និងបុរស ១៨៤នាក់។ 

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចូលរួមសិក្សាប្រមាណ ៩៤នាក់ មានជំងឺលើសសម្ពាធឈាមមិនបានព្យាបាល ឬត្រៀមលើសសម្ពាធឈាម មានការថយចុះសម្ពាធឈាមបានយ៉ាងគួរឲ្យកត់សម្គាល់។ ក្នុងពេលសិក្សា  សម្ពាធឈាម Systolic មានការធ្លាក់ជាមធ្យមពី ១៤១.២ ទៅ ១៣៧ mmHg ខណៈពេលដែល Diastolic ចុះជាមធ្យមចាប់ពី ៨៣.៣ ទៅ ៨០.៩ mmHg។ ចំណែកឯកូឡេស្តេរ៉ុលអាក្រក់វិញមានការឡើងខ្ពស់លើអ្នកចូលរួមប្រមាណ ១២៥នាក់ ដែលវាត្រូវបានចុះវិញជាមធ្យមចាប់ពី ១៥៥ ទៅ ១៤៩.៩ mg/dL។ 

យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា អត្ថប្រយោជន៍ទាំងនេះមានលក្ខណៈដូចគ្នាទាំងបុរស និងស្រ្តី ហើយក៏អាយុខុសៗគ្នាដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីទទួលបានចំណេះដឹងកាន់តែល្អបំផុត ការសិក្សាគឺជារឿងដំបូងដែលសិក្សាទៅលើឥទ្ធិពលរបស់ផលិតផលប៉េងប៉ោះ រហូតដល់ការញ៉ាំប៉េងប៉ោះ ដែលទាក់ទងនឹងការប្រឈមនឹងជំងឺបេះដូងសរសៃឈាម រយៈពេលមួយឆ្នាំ និងអាយុគ្រប់វ័យ៕