ការមករដូវគឺជាផ្នែកមួយនៃជីវិតរបស់ស្រ្តី ហើយអាការៈដែលអាចកើតឡើងក្នុងពេលមករដូវអាចជាការឈឺចាប់ក្នុងពោះផ្នែកខាងក្រោម ដែលកើតឡើងចាប់ពីតិចតួចរហូតដល់ធ្ងន់ធ្ងរ។ ក្រៅពីនេះ អ្នកក៏គួរតែគិតគូរអំពីចំណីអាហារដែលត្រូវញ៉ាំដែរ ជាពិសេសអាហារដែលត្រូវចៀសវាងតែម្តង ព្រោះវាអាចធ្វើឲ្យអាការៈនៃការមករដូវមានលក្ខណៈកាន់តែធ្ងន់ធ្ងរបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះអាហារដែលអ្នកគួរតែចៀសវាងក្នុងពេលមករដូវតាំងពីពេលចាប់ផ្តើម៖

អាហារប្រៃ

បញ្ហានៃការញ៉ាំអាហារប្រៃច្រើនក្នុងពេលមករដូវ វានឹងធ្វើឲ្យចាលជាតិទឹកក្នុងខ្លួន ដែលជាហេតុនាំឲ្យហើមបាន។ ដូច្នេះហើយអ្នកអាចនឹងមានអារម្មណ៍ហើមស្ពុលៗក្នុងពេលមករដូវបើសិនជានៅញ៉ាំអាហារប្រៃច្រើនទៀត។ 

គ្រឿងស្រវឹង

ការញ៉ាំគ្រឿងស្រវឹងក្នុងពេលមករដូវមិនមែនជារឿងល្អឡើយទោះបីជាវាអាចជួយសម្រួលដល់អារម្មណ៍ឈឺចាប់ខ្លះក៏ដោយ។ ការញ៉ាំគ្រឿងស្រវឹងក្នុងពេលមករដូវប្រហែលជាធ្វើឲ្យរដូវមកមិនទៀង រួមទាំងនាំឲ្យចំនួនអ័រម៉ូនអេស្រ្តូជែនឡើងខ្ពស់ ដែលជាហេតុនាំឲ្យការឈឺចាប់ក្នុងពេលមករដូវកាន់តែធ្ងន់ធ្ងរដែរ។ 

ជាតិកាហ្វេអ៊ីន

ការញ៉ាំកាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនគ្រប់យ៉ាងក្នុងពេលមករដូវ ប្រហែលជាធ្វើឲ្យកម្រិតនៃការថប់អារម្មណ៍កើនឡើង និងប៉ះពាល់ដល់ការគេងបាន។ នេះដោយសារតែជាតិកាហ្វេអ៊ីនធ្វើឲ្យមិនងងុយគេងតែម្តង។ ក្រៅពីនេះវាក៏ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនថែមទៀត។ 

អាហារមានជាតិខ្លាញ់

អ្នកប្រហែលជាឃ្លានអាហារមានជាតិខ្លាញ់ហើយនៅពេលមករដូវ ប៉ុន្តែយកល្អគួរតែកុំអីញ៉ាំល្អជាង។ ចូរចាំថា ស្បែកក្នុងពេលនេះគឺងាយនឹងរលាកណាស់ដោយសារតែបម្រែបម្រួលអ័រម៉ូន ដូច្នេះការញ៉ាំអាហារមិនបានត្រឹមត្រូវ នឹងធ្វើឲ្យស្បែកងាយនឹងស្ងួត ដោយសារតែការខ្សោះជាតិទឹក។ 

អាហារកៃឆ្នៃ

អ្នកក៏គួរតែចៀសវាងអាហារកៃឆ្នៃដែរដូចជា ស៊ុបកំប៉ុង អាហារលឿន ឬរបស់ផ្អាប់ ដោយសារតែវាមានសារធាតុរក្សាគុណភាពអាហារ និងគ្រឿងផ្សំផ្សេងៗតៀតដែលមិនល្អសម្រាប់អ្នកក្នុងពេលមករដូវឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត វាអាចរំខានដល់ការផលិតអ័រម៉ូនដែលអាចធ្វើឲ្យអាការៈក្នុងពេលមករដូវកាន់តែធ្ងន់ធ្ងរថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង