ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ អ្នកនឹងអាចទទួលបានឱកាសច្រើនក្នុងការចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៧។

ឆ្នាំឆ្លូវ

ថ្ងៃនេះ លាភផ្នែកទ្រព្យរបស់អ្នកនឹងមានសភាពល្អ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ២។

ឆ្នាំខាល

ថ្ងៃនេះ អ្នកគួរតែក្តាប់ឱកាសឲ្យជាប់ ព្រោះលាភអ្នកកំពុងតែរត់មកហើយ ។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ៦។

ឆ្នាំថោះ

ថ្ងៃនេះ ទ្រព្យអ្នកអាចនឹងមានសភាពរអាក់រអួល។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៨។

ឆ្នាំរោង

ថ្ងៃនេះ លាភនឹងអាចធ្លាក់ចុះមកច្រើនលើខ្លួនអ្នក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។

ឆ្នាំម្សាញ់

ថ្ងៃនេះ អ្នកនឹងអាចប្រទះនឹងរឿងស្មុគស្មាញច្រើន។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៦។

ឆ្នាំមមី

ថ្ងៃនេះ អ្នកមិនគួរសម្រេចចិត្តទាក់ទងនឹងរឿងប្រាក់នោះទេ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៩។

ឆ្នាំមមែ

ថ្ងៃនេះ លាភអ្នកមិនសូវល្អឡើយ ដោយអាចមានសភាពមិននឹងនរបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។

ឆ្នាំវក

ថ្ងៃនេះ បើអ្នកនិយាយមិនស្រួល នោះអ្នកនឹងអាចកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។

ឆ្នាំរកា

ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាពរបស់អ្នក ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។

ឆ្នាំច

ថ្ងៃនេះ លាភអ្នករាងខ្សោយ ដោយមិនអាចទទួលបានទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។

ឆ្នាំកុរ

ថ្ងៃនេះ នឹងមានរឿងនឹកស្មានមិនដល់កើតឡើងច្រើន។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៨៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង