នៅពេលថាមពលរាងកាយថយចុះនោះអារម្មណ៍របស់យើងក៏ប្រែប្រួលទៅជាមិនសូវប្រសើរដូចគ្នា។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាពេលខ្លះអារម្មណ៍ឆាប់ខឹងឆេវឆាវបណ្ដាលមកពីឥទ្ធិពលនៃសារធាតុមួយចំនួនដូចជា នីកូទីន កាហ្វេអ៊ីន និងជាតិអាកុល។ ហើយបញ្ហាភាពតានតឹង រួមទាំងអតុល្យភាពនៃអ័រម៉ូនក៏ជាមូលហេតុទូទៅបំផុតនៃបញ្ហាអស់កម្លាំងនិងអារម្មណ៍មិនល្អផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលជួយបង្កើនថាមពលឆាប់រហ័សនិងលើកកម្ពស់អារម្មណ៍ល្អប្រសើរ ៖
១. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ដែលជាប្រភពនៃថាមពលនិងជួយបង្កើនអារម្មណ៍ប្រសើរឆាប់រហ័ស។
២. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៣. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ណាស់ក្នុងការលើកកម្ពស់អារម្មណ៍ល្អនិងស្ដារថាមពលឡើងវិញ។
៤. អយស្ទ័រ
មានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីដែលជួយបង្កើនអារម្មណ៍ល្អប្រសើរ។
៥. ផ្លែចេក
តើអ្នកធ្លាប់បានដឹងទេថាផ្លែឈើត្រូពិចធម្មតាមួយផ្លែនេះ គឺមានប្រសិទ្ធិភាពល្អបំផុតចំពោះការរក្សាលំនឹងនៃអារម្មណ៍? ប្រសិនបើអ្នកចេះតែឆាប់ខឹងទប់មិនបាន ចូរព្យាយាមទទួលទានផ្លែចេក។
៦. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់នូវអារម្មណ៍អោយមានលក្ខណៈល្អប្រសើរ ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ៕