ការឈឺចាប់សន្លាក់អាចបណ្ដាលមកពីរបួសផ្សេងៗនៃការលេងកីឡា ឬទូទៅបំផុតនោះ គឺបញ្ហាទាក់ទងទៅនឹងជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការឈឺចាប់នេះបង្កភាពរំខានជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះអ្នកអាចព្យាបាលអាការៈនេះដោយគ្រាន់តែទទួលទានអាហារមួយចំនួន។ ថាតើអាហារបែបណាខ្លះទៅបញ្ឈប់ការឈឺសន្លាក់បានឆាប់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលជួយបំបាត់ការរលាកនិងឈឺចាប់ ហើយថែមទាំងពង្រឹងសុខភាពឆ្អឹងទៀតផង ៖ 

១. ផ្លែឈើ

  • ផ្លែប៉ោមក្រហម ៖ ប៉ោមក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។
  • ម្នាស់ ៖ បរិមាណនៃវីតាមីន C និងសារធាតុ bromelain ក៏ជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង បន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរជ្រើសរើសទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ដែលស្រស់។
  • ចេក ៖ មានប្រយោជន៍ណាស់ក្នុងការកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិក។ គ្រាន់តែទទួលទានចេកឲ្យបានពី ៨ ទៅ ៩ ផ្លែ សម្រាប់រយៈពេល ៣ ឬ ៤ ថ្ងៃ ក៏អាចជួយកាត់បន្ថយការរលាក និងការហើមនៃសន្លាក់ដែលបណ្ដាលមកពីការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិកបានយ៉ាងប្រសើរ។
  • ទំពាំងបាយជូរ ៖ ជាប្រភពនៃសារធាតុ proanthocyanidin មានប្រសិទ្ធភាពកាត់បន្ថយការរលាកនិងឈឺចាប់។

២. បន្លែ

  • ផ្កាខាត់ណាខៀវ ៖ ប្រូខូលី ឬផ្កាខាត់ណាខៀវ មានផ្ទុកសារធាតុ sulfuric ជួយរារាំងអង់ស៊ីមដែលផ្សារភ្ជាប់ជាមួយការរលាកសន្លាក់ និងការបំផ្លាញ។
  • ខ្ទឹមបារាំង ៖ ក្រៅពីផ្លែប៉ោមក្រហមហើយនោះ ខ្ទឹមបារាំង គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងការរលាក quercetin។ លើសពីនេះទៅទៀត ខ្ទឹមបារាំងក៏មានផ្ទុកនូវសមាសធាតុស្ពាន់ធ័រដែលជួយប្រយុទ្ធប្រឆាំងជំងឺរលាកសន្លាក់ដោយរារាំងការរលាក និងការបំផ្លាញសន្លាក់។
  • ការ៉ុត ៖ ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ វីតាមីន A ក៏មានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ការដាក់បញ្ចូលការ៉ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ជំងឺរលាកសន្លាក់មិនឲ្យកើតឡើង ឬកាត់បន្ថយអាការៈនៃជំងឺ។
  • សណ្ដែកក្រហម ៖ មានផ្ទុកសម្បូរទៅដោយជាតិសសៃ ប្រូតេអ៊ីន អាស៊ីតហ្វូលិក ជាតិដែក ម៉ាញ៉េស្យូម
     និងប៉ូតាស្យូមដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ទល់ការឈឺចាប់និងរលាកក្នុងសន្លាក់។

៣. គ្រឿងទេសហិរ

  • រមៀត ៖ អ្នកជំនាញជាច្រើនបាននិយាយថា រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។
  • ខ្ញី ៖ មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបំបាត់អាការៈឈឺចាប់សន្លាក់បានយ៉ាងប្រសើរ។
  • តែបៃតង ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols និង epigallocatechin-3-gallate ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុតក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ។
  • ខ្ទឹមស ៖ ក៏មានលក្ខណៈសម្បត្តិ​​​ប្រឆាំងការរលាកជួយកាត់បន្ថយការឈឺចាប់គួរអោយកត់សម្គាល់ផងដែរ។

៤. ត្រីសាលម៉ុន

ការបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារប្រចាំថ្ងៃអាចជួយពង្រឹងសន្លាក់ឲ្យកាន់តែរឹងមាំប្រសើរឡើងតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាមានផ្ទុក។ អាស៊ីតខ្លាញ់ល្អប្រភេទនេះមានប្រសិទ្ធិភាពខ្ពស់ក្នងការដោះស្រាយអាការៈរលាកផ្សេងៗក្នុងរាងកាយ។ ត្រី mackerel ត្រីសាឌីន និងត្រីធូណាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង