ចូរគិតដល់ថ្ងៃដែលអ្នករៀបការម្តងទៀតទៅមើល។ ពេលនោះអ្នកបានសម្លឹងមើលភ្នែករបស់គ្នាទៅវិញទៅមក និងសន្យាថា នឹងស្រឡាញ់គ្នាជានិច្ចគ្មានថ្ងៃកែប្រែឡើយទោះបីជាល្អឬអាក្រក់យ៉ាងណាក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឥឡូវនេះ អ្នកបានរៀបការរួចហើយ ហើយក៏បានរស់នៅជាមួយគ្នាយ៉ាងរីករាយដែរ ជាមួយនឹងស្នាមញញឹម ក៏ដូចជាការកើតទុក្ខខ្លះៗផងដែរ។ ប៉ុន្តែដើម្បីប្រាកដថា ចំណងអាពាហ៍ពិពាហ៍នេះមានភាពយូរអង្វែងបំផុតនោះ យកល្អគួរតែព្យាយាមធ្វើរឿងខាងក្រោមនេះឲ្យបានរាល់ថ្ងៃផងទៅ៖ 

  • កុំងើបពីគេងដោយមិនមានផ្តល់ការថើបគ្នាសោះនោះ
  • ចូរនិយាយថា បងស្រឡាញ់អូន ឬអូនស្រឡាញ់បង គ្រប់ពេលដែលអ្នកមានឱកាស
  • ចូរធ្វើការងារអ្វីមួយដែលជួយសម្រួលដល់ប្រពន្ធ ដូចជាការបោសសម្អាតផ្ទះជាដើម
  • ចូលគេងជាមួយគ្នា
  • សួរ និងស្តាប់អំពីសុខទុក្ខគ្នាប្រចាំថ្ងៃ​ទៅវិញទៅមក
  • ចំណាយពេលវេលាខ្លះ ឬត្រឹមតែ ១០នាទី ដើម្បីយកចិត្តទុកដាក់ខ្លាំងចំពោះប្តីប្រពន្ធជាទីស្រឡាញ់
  • ចូរធ្វើឲ្យមនុស្សដែលយើងស្រឡាញ់ដឹងថា អ្នកស្រឡាញ់គេខ្លាំង តាមរយៈការប្រើពាក្យនិយាយល្អៗ និងកាយវិការទន់ភ្លន់ ។

ការសាងចំណង់ស្នេហាដ៏រឹងមាំ និងយូរអង្វែងមួយត្រូវការ ការខិតខំប្រឹងប្រែងច្រើន ហើយវាក៏មិនមែនតែងតែងាយស្រួលដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានស្នេហាដ៏យូរអង្វែង ដូច្នេះចូរចាប់ផ្តើមធ្វើរឿងប៉ុន្មានចំណុចខាងលើនេះភ្លាមទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង