ថ្នាំប្រភេទ Ibuprofen, Celecoxib, ឬ Indomethacin គឺជាប្រភេទក្រុមថ្នាំស្ថិតក្នុងត្រកូល Non-steroidal Anti-inflammatory Drugs (NSAIDs) ដែលមាននាទីជួយបំបាត់ការរលាក និងការឈឺចាប់។ ថ្នាំទាំងនេះអាចរកទិញបានដោយមិនបាច់មានវេជ្ជបញ្ជានោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចជួយបន្ថយការឈឺចាប់ និងហើមលើសាច់ដុំ និងសាន្លាក់បាន។ ប៉ុន្តែការប្រើថ្នាំនេះអាចនាំឲ្យមានផលរំខានច្រើនដូចជា វិលមុខ ចង្អោ ក្រហាយទ្រូង ក្រពះមិនកិន រាករូស និងហឹងក្នុងត្រចៀក។ គ្រូពេទ្យបានប្រាប់ឲ្យដឹងរួចហើយថា វាអាចនឹងប្រឈមនឹងបញ្ហាសុខភាពបើសិនជាប្រើប្រាស់ថ្នាំប្រភេទនេះរយៈពេលយូរ និងកម្រិតខ្ពស់។ ឧទាហរណ៍ ថ្នាំ NSAIDs ប្រហែលជាធ្វើឲ្យខូចថ្លើម ខ្សោយតម្រងនោម លើសសម្ពាធឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ ប៉ុន្តែខាងក្រោមនេះ ខ្ញុំមានវិធីធម្មជាតិមួយចំនួនដែលអាចប្រើដើម្បីបន្ថយការឈឺចាប់បានដូចគ្នា៖

ខ្ញី

វាពិតជាចំណេះដឹងមួយញឹកញាប់ណាស់ដែល មឺមខ្ញីអាចប្រើដើម្បីព្យាបាលបញ្ហាក្នុងក្រពះពោះវៀន ចាប់ពីការច្រាលអាស៊ីតក្រពះ រហូតដល់រាករូស។ តើអ្នកមានដឹងទេថា ខ្ញីក៏ជាអ្វីដែលអ្នកអាចទុកចិត្តបានដែរក្នុងការបំបាត់ការហើម និងឈឺចាប់នៅសន្លាក់ និងសាច់ដុំ។ បើអ្នកមិនចង់លេបថ្នាំទេ យកល្អគួរតែញ៉ាំតែខ្ញីស្រស់មួយពែង និងសម្រាកឲ្យបានច្រើនទៅ។ 

ម្សៅសម្បកឈើឯម

គ្រប់គ្នាបានដឹងរួចមកហើយអំពីការពិតរបស់ម្សៅសម្បកឈើឯម អាចផ្តល់រសជាតិ និងក្លិនដ៏ល្អ និងមិនអាចបំភ្លេចបាន។ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថា មានសមាសធាតុប្រឆាំងនឹងការរលាកដែរ។ តាមពិតទៅ ការសិក្សាមួយចំនួននិយាយថា ម្សៅសម្បកឈើឯមមានប្រសិទ្ធភាពខ្លាំងដូចថ្នាំ NSAIDs អ៊ីចឹងក្នុងការបំបាត់ការឈឺចាប់ និងរលាក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកគ្រាន់តែបន្ថែមវាបន្តិចទៅក្នុងរបបអាហារ ឬប្រើវាសម្រាប់លាបលើកន្លែងដែលឈឺចាប់លើរាងកាយក៏បានដែរ។ 

បើសិនជាគ្រូពេទ្យចេញជាថ្នាំ NSAIDs ឲ្យប្រើ ចូរមិនត្រូវឈប់ប្រើវាភ្លាមឡើយ តែអ្នកត្រូវយករឿងនេះពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកប្រើទៅធ្វើទុក្ខដល់រាងកាយ និងស្វែងរកជម្រើសអ្វីផ្សេង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង