ភាពស្រ្តេសនៅកន្លែងធ្វើការគឺជារឿងដែលគួរតែរំពឹងថានឹងកើតឡើង តាមរយៈការធ្វើការខ្លាំង និងសម្ពាធការងារពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ វាគឺជារឿងខុសគ្នាដាច់បើសិនជាអ្នកមិនទទួលបានអ្វីសោះក្រៅពីស្រ្តេសច្រើនពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមិនអាចដោះស្រាយនឹងភាពស្រ្តេសនៅកន្លែងធ្វើការឲ្យមានប្រសិទ្ធភាពទេ មានន័យថា អ្នកកំពុងតែប្រឈមនឹងបញ្ហាសុខភាពជាច្រើនហើយដូចជា៖

ជំងឺបេះដូង

វាគឺជារឿងធម្មតាទែបើសិនជាសម្ពាធឈាមឡើងខ្ពស់ក្នុងពេលអស់កម្លាំង តក់ស្លុត ខឹង ឬភ្ញាក់ផ្អើល តែវានឹងត្រឡប់មកធម្មតាវិញ នៅពេលកត្តាខាងលើនេះរសាត់អស់។ ប៉ុន្តែវាអាចជារឿងខុសគ្នាបើសិណជាសម្ពាធឈាមឡើងខ្ពស់រហូត និងមិនត្រឡប់មកធម្មតាវិញ។ ករណីដែលសម្ពាធឈាមឡើងខ្ពស់បែបនេះនឹងក្លាយទៅជាកត្តាប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង។ 

ជំងឺទឹកនោមផ្អែមប្រភេទទី២

ក្រៅពីលើសសម្ពាធឈាម និងកូឡេស្តេរ៉ុលឡើងខ្ពស់ ការដែលស្រ្តេសខ្លាំងនៅកន្លែងធ្វើការក៏អាចនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ រហូតដល់ក្លាយទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២បានដែរ។ ករណីដែលអ្នកមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមនៅពេលមានជំងឺនេះទេ ផលវិបាកជាច្រើននឹងកើតឡើងដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខូចសរសៃប្រសាទ ខ្សោយតម្រងនោម ឬខ្វាក់ភ្នែកជាដើម។ 

ប្រព័ន្ធភាពស៊ាំចុះខ្សោយ

មានអ័រម៉ូនច្រើនណាស់ដែលមានក្នុងចរន្តឈាមក្នុងពេលដែលកំពុងតែស្រ្តេសខ្លាំង។ អ័រម៉ូនមួយក្នុងចំណោមនោះឈ្មោះថា Corticosteroid ក៏មានដែរ ហើយវានេះគឺជាដើមហេតុនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញ ការដែលស្រ្តេសជាប់ អាចធ្វើឲ្យរាងកាយមិនអាចការពារពីការឈ្លានពានរបស់មេរោគចូលរាងកាយបានល្អឡើយ ដូច្នេះអ្នកពិតជាងាយនឹងឆ្លងជំងឺណាស់ ជាពិសេសជំងឺផ្តាសាយតែម្តង។ 

គេងមិនលក់

បើសិនជាអ្នកគិតថា កំពុងតែមានជីវិតពោរពេញទៅដោយភាពនឿយហត់អាចធ្វើឲ្យអ្នកមិនអាចគេងលក់ទេ រឿងនេះអាចដោសយារតែភាពស្រ្តេសតែម្តងដែលអ្នកត្រូវគិតគូរ។ ដូច្នេះទោះបីជាអ្នកបានគេង ក៏អ្នកមិនអាចមានអារម្មណ៍ល្អវិញក្រោយពីភ្ញាក់ពីគេងរួចដែរ ព្រោះថាខួរក្បាលចេះតែគិតជាប់រហូត។ 

អ្វីដែលអាចធ្វើបាន

បើសិនជាការងារលើតុអ្នកមានច្រើន ហើយធ្វើឲ្យអ្នកស្រ្តេសកាន់តែខ្លាំងនោះ យកល្អគួរតែឲ្យមេដឹងអំពីទុក្ខលំបាកអ្នកដើម្បីគាត់អាចសម្រាលរឿងនេះបាន ហើយក៏គាត់អាចជួយកុំឲ្យអ្នកខំធ្វើឲ្យលឿនពេកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែពេលខ្លះ ការរកមធ្យោបាយដើម្បីបន្ថយស្រ្តេសក៏ជារឿងដ៏ល្អដែរ។ ហេតុដូច្នេះហើយ យកល្អគួរតែហាត់ប្រាណ ហាត់យូហ្គា ឬម៉ាស្សាជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង