ធ្លាប់ទទួលទានទឹកផ្លែទទឹមស្រស់ឬអត់? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភេសជ្ជៈនេះប្រសើរណាស់ចំពោះសុខភាពអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលជាច្រើន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទាន ឬរួមបញ្ចូលទឹកផ្លែទទឹមក្នុងរបបអាហារប្រចាំថ្ងៃ ៖ 

១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

មានផ្ទុកសម្បូរទៅដោយជាតិដែក រួមទាំងជាតិរ៉ែសំខាន់ៗផ្សេងទៀតដែលចាំបាច់សម្រាប់បង្កើនការផលិតកោសិកាឈាមក្រហមកាន់តែច្រើនក្នុងរាងកាយ។ លើសពីនេះទៅទៀតទទឹមក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយបង្កើនសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។ 

២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ទឹកផ្លែទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត ហើយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ផ្លែទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែទទឺមស្រស់ជាប្រចាំដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត

ទឹកផ្លែទទឹមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងអាស៊ីត ellagic ដែលមានប្រសិទ្ធិភាពជួយពន្យឺតការលូតលាស់នៃដុំសាច់​​និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកសួត។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

នោះក៏ព្រោះតែភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។

៥. បញ្ចុះកម្ដៅរាងកាយ

ទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមអាចជួយធ្វើឱ្យសីតុណ្ហភាពរាងកាយដែលឡើងខ្ពស់ថយចុះ ឬស្ថិតក្នុងកម្រិតធម្មតាឆាប់គួរឱ្យកត់សម្គាល់។ ផ្លែទទឹមនិងទឹកទទឹមស្រស់មានប្រសិទ្ធិភាពខ្ពស់ដូចគ្នា។

៦. សុខភាពស្បែក

ក្រៅពីវីតាមីន C ហើយនោះ ទទឹមក៏ជាប្រភពនៃសមាសធាតុប្រយុទ្ធប្រឆាំងភាពចាស់តាមវ័យដ៏មានឥទ្ធិពលដែលជួយក្នុងការជម្រុញនិងការបង្កើតកោសិកាស្បែកថ្មីឡើងវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង