បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ និងក្អកដែលបង្កការរំខានគួរឱ្យព្រួយបារម្ភ។ ថាតើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? គ្មានអ្វីពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព ​Health.com.kh នឹងបង្ហាញឱ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈគន្លឹះងាយៗមួយចំនួនខាងក្រោម ៖

១. ទទួលទានទឹក

ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក ១ ទៅ ២ កែវ នៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។

២. ទទួលទានចេក

នោះក៏ព្រោះតែចេកជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលគ្រប់គ្រងកម្រិតនៃទឹកអាស៊ីតក្រពះ។ផ្លែចេកក៏ជួយបង្កការផលិតទឹករំអិលក្នុងក្រពះទប់ស្កាត់មិនឱ្យអាស៊ីតក្រពះកើនឡើងខ្ពស់ ឬច្រើនពេកផងដែរ។ រីឯបរិមាណខ្ពស់នៃជាតិសសៃក្នុងផ្លែចេកបង្កើនការរំលាយអាហារកាត់បន្ថយបញ្ហាច្រាលទឹកអាស៊ីតក្រពះបានយ៉ាងប្រសើរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសចេកទុំខ្លាំងក៏ព្រោះវាមានផ្ទុកសម្បូរជាតិប៉ូតាស្យូមច្រើនជាងធម្មតា។

៣. ទឹកដោះគោត្រជាក់

ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។

៤. ទឹកប្រទាលកន្ទុយក្រពើ

ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។

៥. ទទួលទានគ្រាប់ជី

គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន 
អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតាហើយទទួលទានជាការស្រេច។

៦. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង