តើនរណាខ្លះដែលមិនចង់បានសក់ភ្លឺរលោង ក្រាស និងស្រស់ស្អាតនោះ? មានមនុស្សជាច្រើនបានចំណាយលុយច្រើនលើផលិតផលថែរក្សាសក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានកត្តាមួយចំនួនដែលប៉ះពាល់ទៅលើស្ថានភាពនៃការលូតលាស់របស់សក់ដូចជា សុខភាពទូទៅ ហ្សែន និងកត្តាបរិដ្ឋាន។ 

យ៉ាងណាមិញ ខ្ញុំមានរូបមន្តជួយសង្គ្រោះការលូតលាស់របស់សក់មួយប្រភេទដែលអាចធ្វើឲ្យសក់ដុះឡើងវិញយ៉ាងអស្ចារ្យ។

គ្រឿងផ្សំ៖

  • ប្រេង Castor Oil ២ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
  • ស៊ុតលឿង ១គ្រាប់

របៀបធ្វើ៖

  • ចូរលាយគ្រឿងផ្សំទាំងអស់ក្នុងចានគោមមួយ ហើយកូរវាឲ្យសប់ល្អ។ អ្នកប្រហែលជាត្រូវការបន្ថែមគ្រឿផ្សំទាំងអស់ខាងលើមួយទ្វេជាពីរហើយបើសិនជាសក់វែង។
  • ចូរលាបល្បាយខាងលើលើស្បែកក្បាល និងឬសក់ ឲ្យបានសប់ល្អ ហើយចាំលាបលើសក់ថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
  • ចូរប្រើមួកសម្រាប់ពាក់ងូតទឹកគ្របពីលើ ហើយទុកចោល ២ ទៅ៤ម៉ោងចាំលាងជម្រះវិញ៕

ចូរចាំថា ចូរធ្វើបែបនេះយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។ អ្នកនឹងឃើញលទ្ធផលនៅរយៈពេល ២ខែក្រោយ៕