អាហារដែលជាប្រភេទខ្លាញ់ ហិរ និងមានជាតិអាស៊ីតច្រើន គឺជាអ្វីដែលយើងគ្រប់គ្នាដឹងថាធ្វើឲ្យក្រហាយទ្រូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើអ្នកមានដឹងតែថា មានមូលហេតុជាច្រើនទៀតដែលធ្វើឲ្យទ្រូងអ្នកចេះតែក្រហាយៗដែរទេ ហើយភាគច្រើនមូលហេតុទាំងនេះធ្វើឲ្យចេញជាអាការៈដូចគ្នានឹងការគាំងបេះដូងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុអាថ៌កំបាំងមួយចំនួនដែលនាំឲ្យក្រហាយទ្រូង៖
ជក់បារី
នរណាក៏ដឹងដែរថា ការជក់បារីធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺមហារីកសួត និងបេះដូង ប៉ុន្តែវាក៏អាចជាទម្លាប់អាក្រក់មួយនាំឲ្យក្រហាយៗក្នុងទ្រូងដែរ។ នេះដោយសារតែជាតិពុលដែលមានក្នុងផ្សែងបារីធ្វើឲ្យបំពង់លើក្រពះចុះខ្សោយ។
ត្រីសម្បូរខ្លាញ់
អ្នកប្រហែលជាដឹងហើយអំពីប្រយោជន៍ដ៏ខ្លាំងក្លានៃត្រីសម្បូរខ្លាញ់ និងថ្នាំបំប៉នជាប្រភេទខ្លាញ់ត្រីហើយ។ ជាអកុសល ថ្នាំបំប៉នជាប្រភេទខ្លាញ់ត្រីផ្ទុកទៅដោយជាតិប្រេង ដែលជាកត្តាប្រឈមមុខមួយនៃការក្រហាយទ្រូង។ ដើម្បីបន្ថយអាការៈនេះ ចូរញ៉ាំខ្លាញ់ត្រីជាមួយអាហារ។
ថ្នាំ NSAIDs
ថ្នាំនេះមកពីពាក្យពេញ Non-steroidal Anti-inflammatory Drugs, ដែលប្រើដើម្បីបន្ថយការឈឺចាប់។ បញ្ហានោះគឺថា ថ្នាំប្រភេទនេះអាចបំបាត់ឈឺមែណ តែធ្វើឲ្យក្រហាយដើមទ្រូងវិញ។ រឿងនេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្តូរថ្នាំប្រើប្រាស់វិញ។
ទំពារស្ករកៅស៊ូ
អ្នកទំនងជាដឹងច្រើនហើយអំពីការទំពារស្ករកៅស៊ូ អាចជួយសម្រួលដល់ការក្រហាយទ្រូងដោយសារតែទឹកមាត់ច្រើនជួយពង្រាវដល់អាស៊ីតរបស់ក្រពះបាន។ ប៉ុន្តែមិនមាននរណដឹងច្រើនទេថា ការទំពារស្ករកៅស៊ូមានជាតិជីអង្កាម អាចបង្កគ្រោះអាក្រក់ច្រើនជាងល្អ ជាពិសេសជីអង្កាមអាចធ្វើទុក្ខការក្រហាយដើមទ្រូងបាន។
កំពុងតែធាត់ ឬធាត់ជ្រុល
យើដឹងហើយថា មានផលវិបាកច្រើនណាស់ដែលបណ្តាលមកពីការធាត់ជ្រុល ចាប់ពីលើសសម្ពាធឈាម រហូតដល់ជំងឺបេះដូង។ តើអ្នកមានដឹងទេថា ការធាត់ជ្រុល ឬធាត់ក៏អាចបណ្តាលឲ្យក្រហាយដើមទ្រូងទេ? អ្នកជំនាញនិយាយថា នេះដោយសារតែវត្តមានជាលិកាខ្លាញ់ក្នុងពោះច្រើនពេក។ ម៉្យាងវិញទៀត មនុស្សធាត់គឺមានទម្លាប់ញ៉ាំមិនបានល្អហើយក៏ចៀសមិនផុតពីការក្រហាយទ្រូងដែរ។
ស្លៀកបំពាក់តឹងៗពេក
អ្នកទំនងជាងាយនឹងក្រហាយទ្រូងណាស់បើសិនជាអ្នកកំពុងតែស្លផកសម្លៀកបំពាក់តឹងៗ ជាពិសេសតំបន់ទ្រូងតែម្តង។ ដោយសារតែវានឹងធ្វើឲ្យរឹបដល់ក្រពះ និងច្រាលអាស៊ីតទៅបំពង់ករបាន។
ស្រ្តេសច្រើនពេក
បើសិនជាអ្នកជាមនុស្សស្រ្តេសច្រើន វាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលថា អ្នកអាចជួបបញ្ហាក្រហាយទ្រូងជាប់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញនិយាយថា ស្រ្តេសអាចបង្កើនអារម្មណ៍នៃការឈឺចាប់ ដូច្នេះទោះបីជាអាស៊ីតក្រពះតិចតួចក៏គ្រប់គ្រាន់នឹងធ្វើឲ្យគ្មានផាសុកភាពបានដែរ៕