គ្រប់គ្នាសុទ្ធតែដឹងច្បាស់ហើយថា យើងមិនគួរងូតទឹកភ្លាមឡើយក្រោយពីញ៉ាំអាហាររួច ជាពិសេសបើសិនជាញ៉ាំអាហារនោះច្រើនៗ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាហាក់បីដូចជាមិនមាននរណាដឹងច្បាស់អំពីហេតុផលនៅពីក្រោយរឿងនេះសោះ។ មែនហើយ វាមានហេតុផលល្អមួយចំនួនដែលអ្នកគួរតែកុំទាន់ងូតទឹកភ្លាមក្រោយពីញ៉ាំអាហាររួច។ 

ការរំលាយអាហារត្រូវការរបត់ឈាមរត់

នៅពេលអ្នកញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារនឹងធ្វើការភ្លាម ដោយក្រពះបញ្ចេញអាស៊ីត និងរសរំលាយអាហារទាំអអស់ដើម្បីត្រៀមខ្លួននឹងរំលាយអាហារ។ ដើម្បីច្បាស់ថា ការរំលាយអាហារធ្វើទៅល្អ និងជីវជាតិអាចចូលទៅក្នុងចរន្តឈាមបាន វានឹងត្រូវការលំហូរឈាមកាន់តែច្រើនចូលទៅផ្គត់ផ្គង់ប្រព័ន្ធរំលាយអាហារផង។ ហេតុដូច្នេះហើយទើបក្រោយបាយរួច បេះដូងច្របាច់ឈាមលឿនជាងមុនដើម្បីផ្គត់ផ្គង់ឈាមទៅប្រព័ន្ធរំលាយអាហារ ហើយសម្ពាធឈាមធ្លាក់ចុះបន្តិចផងដែរ។ 

ការងូតទឹកគឺជាការផ្តល់ភាពត្រជាក់

នៅពេលយើងងូតទឹក យើងនឹងមានអារម្មណ៍ត្រជាក់ មានន័យថា សីតុណ្ហភាពក្នុងខ្លួនឹងចុះទាប។ យកល្អគួរតែសម្គាល់ថា រាងកាយតែងតែចង់បានសីតុណ្ហភាពហ្នឹងធឹង។ នេះគ្រាន់តែចង់មានន័យថា នៅពេលវាដល់ពេលចុះទាបដោយសារតែងូតទឹក ឬកត្តាបរិដ្ឋាន វានឹងធ្វើសកម្មភាពភ្លាមៗ ដើម្បីធ្វើយ៉ាងណាឲ្យសីតុណ្ហភាពត្រឡប់មកធម្មតាវិញ ដូចជា ធ្វើឲ្យសរសៃឈាមជិតៗស្បែករីកធំ ដែលជាហេតុនាំឲ្យស្បែកទៅជាក្តៅឧណ្ហៗ ជាដើម។

គួរបន្ទោសទៅលើឈាម

នេះជាពេលដែលបញ្ហាកើតឡើយ តាមរយៈការបញ្ជូនឈាមកាន់តែច្រើនទៅស្បែក ដើម្បីសម្រួលដល់សីតុណ្ហភាពក្នុងរាងកាយឡើងវិញ ដូច្នេះប្រព័ន្ធរំលាយអាហារនឹងកង្វះការផ្គត់ផ្គង់ឈាមវិញ។ ហេតុដូច្នេះហើយ ទើបវាជាដើមហេតុនាំឲ្យអ្នកដែលញ៉ាំអាហារហើយងូតទឹកភ្លាមបែរជាមានអាការៈក្រពះមិនកិនទៅវិញ។ បើនិយាយចឹងមែន តើការងូតទឹកក្តៅនឹងជួយបង្ការបញ្ហានេះដែរទេ? មិនអាចបង្ការបានទេ។ នៅពេលអ្នកងូតទឹកក្តៅ សរសៃឈាមនៅជិតស្បែកក៏រីកធំដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាគឺជារបៀបដែលរាងកាយយកឈ្នះភាពក្តៅដើម្បីប្រាកដថា សីតុណ្ហភាពក្នុងខ្លួនមានលំនឹងល្អ។ 

សរុបសេចក្តីមកដើម្បីការពារកុំឲ្យមានបញ្ហាក្រពះមិនកិន យកល្អគួរតែងូតទឹកនៅរយៈពេលមួយម៉ោង ទៅមួយម៉ោងកន្លះក្រោយបាយរួច ជាពិសេសក្រោយពីបានញ៉ាំបានច្រើនៗរួចតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង