មនុស្សជាច្រើនតែងគិតថា ការខ្សោយថ្លើមច្រើនតែកើតឡើងលើមនុស្សដែលធាត់ ឬមានប្រវត្តិញ៉ាំគ្រឿងស្រវឹងច្រើនៗ។ ប៉ុន្តែអ្នកប្រហែលជាភ្ញាក់ផ្អើលហើយដែលដឹងថា ជំងឺថ្លើមក៏កើតឡើងញឹកញាប់ផងដែរ ដោយក្នុងចំណោមមនុស្ស ៨នាក់ មានម្នាក់ហើយដែលគេរកឃើញ ជំងឺខ្លាញ់រុំថ្លើមដែលវាកើតជាញឹកញាប់លើអ្នកធាត់ៗតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហានោះគឺថា ជំងឺនេះមិនបង្កជារោគសញ្ញាអ្វីសោះលុះត្រាតែមានការខូចខាតធ្ងន់ធ្ងរតែម្តង។ នៅពេលរឿងនេះកើតឡើង វាអាចនាំឲ្យខ្សោយថ្លើម ក្រិនថ្លើម និងស្លាប់បាន។ ហេតុដូច្នេះហើយ ទើបខ្ញុំណែនាំអំពីអាការៈភ្លាមៗដែលបញ្ជាក់ថា ថ្លើមកំពុងតែខូច ដូចខាងក្រោមនេះ៖
ឈឺសន្លាក់
នៅពេលនិយាយដល់អាការៈខ្សោយថ្លើម ការឈឺសន្លាក់គឺជាអាការៈមួយដែលអ្នកត្រូវគិតអំពីជំងឺផ្សេង។ ជំងឺថ្លើមអាចបង្កឲ្យមានបញ្ហាប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ដែលធ្វើទុក្ខដល់កោសិកាល្អៗដែរ ហើយក្នុងនោះក៏នាំឲ្យឈឺចាប់លើសន្លាក់ចំពោះមនុស្សស្រីច្រើនទៀត។
ភ្នែក និងស្បែកទៅជាលឿង
វាអាចជារឿងគួរឲ្យខ្លាចដែលអ្នកសង្កេតឃើញថា ភ្នែកដែលធ្លាប់តែពណ៌ស ឬស្បែកប្រែទៅជាលឿង។ រឿងនេះបង្កឡើងដោយការលើសកម្រិត Bilirubin។ បើសិនជាភ្នែក និងស្បែកប្រែទៅជាលឿងបែបនេះ វាគឺជាសញ្ញាមួយបញ្ជាក់ថា ថ្លើមរងការខូចខាត និងត្រូវការទៅជួបពេទ្យហើយ។
ទឹកនោមខាប់
ទឹកនោមដែលមានពណ៌លឿងគឺជាលក្ខណៈដ៏ល្អមួយដែលបញ្ជាក់ថា អ្នកកំពុងតែខ្សោះជាតិទឹក ប៉ុន្តែនៅពេលទឹកនោមប្រែទៅជាខាប់ ឬលឿងចាស់ មានន័យថា ថ្លើមកំពុងតែមិនអាចធ្វើការបានល្អឡើយ។ មួយវិញទៀត បើសិនជាពណ៌លាមកប្រែទៅជាលឿងខ្លាំងជាត្នោត ក៏បញ្ជាក់អំពីថ្លើមខូចដែរ។
ស្បែកងាយនឹងជាំ ឬហូរឈាម
អាការៈមួយផ្សេងទៀតដែលថ្លើមខូចដែរនោះគឺនៅពេលដែលស្បែកងាយនឹងជាំលឿន ឬហូរឈាម ដោយគ្រាន់តែធ្វើអ្វីប៉ះពាល់តិចតួចធម្មតា។ ថ្លើមដែលខូចអាចពិបាកនឹងបង្កើតប្រូតេអ៊ីនជំរុញដល់ការកកឈាម ដូច្នេះ អ្នកនឹងងាយជាំស្បែក ឬហូរឈាមលឿនជាងធម្មតា។
ខ្សោយការចងចាំ
មែនហើយបើសិនជាអ្នកងាយនឹងភ្លេចភ្លាំងជាងធម្មតា វាអាចមានន័យថា ថ្លើមកំពុងតែពិបាកក្នុងការច្រោះជាតិពុលដែលកំពុងមានក្នុងថ្លើម និងនាំឲ្យជាតិពុលនោះទៅពុលដល់ខួរក្បាល ឬហៅថា Hepatic Encephalopathy។ ហេតុដូច្នេះហើយ វានាំឲ្យខ្សោយការចងចាំបាន។
រមាស់ស្បែក
អាការៈមួយផ្សេងទៀតដែលថ្លើមកំពុងតែពិបាកដែរនោះគឺនៅពេលដែលស្បែកមានការរលាក ដែលមិនព្រមស្រាកស្រាន្តសោះ។ រឿងនេះកើតឡើងដោយសារតែទឹកប្រមាត់ក្នុងថ្លើមកកកុញក្រោមស្បែក ដែលនាំឲ្យរមាស់ជាប់។ បើសិនជាអ្នកមិនអាចបំបាត់ការរមាស់ និងរកឃើញថាមិនមែនជាអាឡែហ្ស៊ីទេ នោះវាទំនងជាបញ្ហារបស់ថ្លើមហើយ។
មិនឃ្លានអាហារ
វាគឺជាអាការៈសំខាន់បំផុតដែលអ្នកគួរតែតាមដានទៅលើការមិនឃ្លានអាហារ ព្រោះវាជាអាការៈមួយនៃការខ្សោយថ្លើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្វីបើការមិនឃ្លានអាហារអាចបង្កឡើងដោយបញ្ហាសុខភាពណាផ្សេង តែយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីយល់ដឹងកាន់តែច្បាស់លាស់ផង៕