Join with Health.com.kh on Telegram

ការទល់លាមកអាចនឹងកើតមានចំពោះស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែអ្នកមិនត្រូវភ័យទេ ពីព្រោះមានគន្លឹះងាយៗមួយចំនួនដែលអាចជួយអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គន្លឹះដើម្បីកាត់បន្ថយការទល់លាមកនៅពេលមានផ្ទៃពោះ៖

• ញ៉ាំអាហារដែលមានកាកសរសៃខ្ពស់ រួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែជារៀងរាល់ថ្ងៃ

• ផឹកទឹកឲ្យបានច្រើន៖ ញ៉ាំទឹកផ្លែឈើស្រស់ឲ្យបានមួយកែវក្នុងមួយថ្ងៃ

• ធ្វើលំហាត់ប្រាណដូចជាការដើរ ហាត់យូហ្គា

• សាកល្បងថ្នាំវីតាមីនផ្សេងដែលមានកម្រិតជាតិដែកទាបជាងវីតាមីនដែលអ្នកកំពុងតែប្រើប្រាស់ ពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)