កម្រិតនៃជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់បង្កឱ្យកើតមានបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងមួយហៅថា ជំងឺរលាកសន្លាក់ហ្គោដ (gout) ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីទប់ស្កាត់បញ្ហានៃជំងឺនេះ ការជ្រើសរើស ឬរក្សាបាននូវរបបអាហារត្រឹមត្រូវនិងការទទួលទានថ្នាំតាមវេជ្ជបញ្ជា គឺសំខាន់ណាស់។ ថាតើអាហារបែបណាទៅអាចជួយកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយបានយ៉ាងមានប្រសិទ្ធិភាព? ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកមានបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកគួរទទួលទានជាប្រចាំ ៖

១. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃជាតិសសៃជួយបញ្ចុះកម្រិតនៃអាស៊ីតអ៊ុយរិកដែលលើសបានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាម ចូរព្យាយាមទទួលទានបន្លែបៃតងជាប្រចាំ។

២. ទឹក

ការទទួលទានទឹកធម្មតាឱ្យបានច្រើនក្នុងមួយថ្ងៃក៏អាចជួយកាត់បន្ថយនិងទប់ស្កាត់បញ្ហាជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់ក្នុងឈាមផងដែរ។ អ្នកជំនាញសុខភាពណែនាំឱ្យទទួលទានទឹកប្រមាណជា ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃជាប្រចាំដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីជំងឺផ្សេងៗ រួមទាំងបញ្ហាអាស៊ីតអ៊ិយរិកឡើងខ្ពស់។

៣. ផ្លែចេក

មានប្រយោជន៍ណាស់ក្នុងការកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិក។ គ្រាន់តែទទួលទានចេកឱ្យបាន
ពី ៨ ទៅ ៩ ផ្លែ សម្រាប់រយៈពេល ៣ ឬ ៤ ថ្ងៃ ក៏អាចជួយកាត់បន្ថយការរលាកនិងការហើមនៃសន្លាក់ដែលបណ្ដាលមកពីការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិកបានយ៉ាងប្រសើរ។

៤. ផ្លែឈើមានរសជាតិជូរ

ផ្លែឈើដូចជា ក្រូចឆ្មារ ក្រូចឃ្វិច ផ្លែក្រូចលឿង ក្រូចថ្លុង និងទំពាំងបាយជូរ គឺជាប្រភេទនៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលប្រសើរណាស់សម្រាប់ការព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិក ឬកាត់បន្ថយកម្រិតនៃជាតិអាស៊ីតនេះ។

៥. ត្រីសាលម៉ុន

នោះក៏ព្រោះតែត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងកាត់បន្ថយអាការៈហើមសន្លាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង