ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាកង្វះការធ្វើលំហាត់ប្រាណ ការជក់បារី ការទទួលទានគ្រឿងស្រវឹងច្រើនពេក និងការទទួលទានបន្លែផ្លែឈើមិនបានគ្រប់គ្រាន់អាចបង្កផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺកាចសាហាវផ្សេងៗ រួមទាំងជំងឺលើសឈាមនិងដាច់សសៃ
ឈាមក្នុងខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់ហានិភ័យនៃជំងឺទាំងពីរនេះបានតាមរយៈការរួមបញ្ចូលផ្លែឈើមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីហានិភ័យនៃជំងឺលើសឈាម ក៏ដូចជាជំងឺដាច់សសៃឈាមក្នុងខួរក្បាល ៖ 

១. ផ្លែក្រូច

ចូរបន្ថែមផ្លែក្រូចក្នុងរបបអាហារប្រចាំថ្ងៃ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ហើយដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរទទួលទានទឹកក្រូចស្រស់ដែលច្របាច់ដោយខ្លួនឯងនៅផ្ទះ។

២. ផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយនិងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ។ 

៣. ផ្លែគីវី

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ជាតិសសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូមដែលប្រឆាំង
រ៉ាឌីកាល់សេរី ហើយជួយទប់ស្កាត់បញ្ហាលើសសម្ពាធឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលគួរអោយកត់សម្គាល់។

៤. ផ្លែទទឺម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម
anthocyanins និង polyphenols ដែលចាំបាច់សម្រាប់រក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល។

៥. ផ្លែល្ហុង

ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងសារធាតុ flavonoids ដែលជួយទប់ស្កាត់កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាលបានយ៉ាងប្រសើរ។

៦. ឪឡឹក

មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនអោយកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀត ឪឡឹកជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង